ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភេរវកម្មបាញ់គ្រាប់ផ្លោង និងបំផ្ទុះគ្រាប់បែកនៅទីក្រុងអេទ្បេប៉ូ ស្លាប់ និងរបួស ៤៨ នាក់

ស៊ីរីៈ ការវាយប្រហារភេរវកម្មមួយ ដោយបាញ់គ្រាប់រ៉ុក្កែត និងបំផ្ទុះគ្រាប់បែក នៅសង្កាត់ទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី កាលពីថ្ងៃពុធ បានណ្ដាលឲ្យស្លាប់ ៣ នាក់ និងរងរបួសមនុស្សយ៉ាងច្រើន។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពពីប៉ូលិសទីក្រុងអាឡេប៉ូ បាននិយាយថា ការវាយប្រហារនេះ បានកើតទ្បើងនៅសង្កាត់ al-Khalidiye, Nile Street, al-Faid, al-Sukkari, al-Fardous និង al-Salihin ។

តាមការអះអាងពីមន្ត្រីប៉ូលិស បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ មានមនុស្សស្លាប់ ៣នាក់ និង ៤៥នាក់ផ្សេងទៀតរងរបួស ព្រមទាំងបណ្តាលឲ្យខូចខាតសម្ភារៈផ្ទះប្រជាពលរដ្ឋ សម្បត្តិសាធារណៈ និងឯកជនជាច្រើនផងដែរ៕

មតិយោបល់