កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០១៦ សារព័ត៌មាន អេអេហ្វភី បានចេញផ្សាយថា ត្រាសម័យបុរាណរបស់ព្រះចៅចក្រព័ទ្ធ ព្រះចៅអធិរាជអង្គទី ៦ ព្រះចៅ ឈៀន ឡុង គ្រងរាជក្នុងព.ស ២២៧៨ ដល់ ២៣៣៩ បានធ្វើការដេញថ្លៃប្រម៉ូដតម្លៃជាង ២១ លានយូរ៉ូ ត្រូវនឹង ២២ លានដុល្លារសហរដ្ឋអាម៉េរិក ដែលតម្លៃថ្លៃជាង ២០ ដង នៃតម្លៃដើម ។
ការប្រកាសដេញថ្លៃបានធ្វើឡើង នៅក្នុងសណ្ឋាគារ ឌ្រូអូស៍ ក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង មានការតថ្លៃយ៉ាងប្រកួតប្រជែង ដែលបង្ហាញពីការលើក តម្លៃវត្ថុបុរាណចិនយ៉ាងមហាវិសាល ។
ត្រារបស់ព្រះចៅចក្រព័ទ្ធ ព្រះចៅអធិរាជ ឈៀន ឡុង មានពណ៌ក្រហម ដែលមានព្រះឆាយាថា ” ព្រះចក្រព័ទ្ធសំរាញ់ ” ដែលជាត្រាមានអាយុកាលវែងជាងគេ ក្នុងប្រវត្តិសាស្រ្ដចិន ។
គួរបញ្ជាក់ផងដែរថា នៅក្នុងសម័យកាលស្ដេចអង្គនេះ មានត្រាប្រើប្រាស់ចំនួន ១៨០០ ប្រភេទ ក៏ប៉ុន្ដែត្រូវបានបាត់បង់អស់ជាច្រើន នៅសល់តែ ៧០០ ប្រភេទប៉ុណ្ណោះនាបច្ចុប្បន្ននេះ ៕
ប្រភព៖ khaosod
មតិយោបល់