ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលអ្នកប្រយុទ្ធឧបសគ្គដ៏គ្រោះថ្នាក់លើពិភពលោកក្នុង ឆ្នាំ ២០១៦

ឆ្នាំ ២០១៦ គឺជាឆ្នាំដែលធំបំផុតរបស់មនុស្ស ជាមួយសេចក្ដីសម្រេចផ្សេងៗគ្រប់ស្ថានការណ៍ មិនថាតែជា អ្នកវិទ្យាសាស្រ្ត អ្នកបច្ចេកវិទ្យា អ្នកស្រាវជ្រាវ ជាពិសេសនោះអ្នកនិយមផ្សងឧបសគ្គជាដើម ដែលពួកគេបានប្រាប់ថា នេះជាឆ្នាំដែលនាំសំណាង ដ៏មហាសាលមកក្នុងជីវិតរបស់គេ ហើយក្ដីសុបិនរបស់គេ ។

ខាងក្រោមនេះជាជំពូកថ្មីនៃមនុស្សដែលបានឆ្លងកាត់ទីគ្រោះថ្នាក់ហើយជោគជ័យ ៖
​១. ម៉ានឌិន ហ្វែរ កំពូលអ្នកឆ្លងមហាសមុទ្រ
នៅខែ មេសា លោក បានក្លាយជាកំពូលអ្នកឆ្លងមហាសមុទ្រជំនាន់ទី ៧ ដែលអាចឆ្លងមហាសមុទ្រទាំង ៧ នៅលើពិភពលោក ដោយការប្រើរយៈពេល ១១ ឆ្នាំ បានរយៈចម្ងាយ ៣៥០០០ ម៉ាយ សមុទ្រ ជារយៈចម្ងាយដាច់គេនៅក្នុងចំណោមអ្នកឆ្លងមហាសមុទ្រ ។

២.អាដាំ អនដ្រា កំពូលអ្នកឆ្លងជញ្ជាំងភ្នំខ្ពស់
លោក អាដាំ អនដ្រា ជាបុរសអាយុ ២៣ ឆ្នាំ បុរសជំនាន់ទី ៣ ដែលបានឆ្លងកាត់កំពែងផ្ទាំងជ្រលងភ្នំ ដែលភាសាអង់គ្លេសហៅថា Dawn Wall of El Capitan ដែលលោកអាចប្រើដៃ និង ជើង ទាំងពីរក្នុងការឆ្លងកាត់ឧបសគ្គដ៏គ្រោះថ្នាក់នៅលើផ្ទាំងជញ្ជាំងភ្នំ កំពស់ ៣០០០​ ហ្វុត ក្នុងរយៈពេល ៨ យប់។

៣. វ៉ាលេរី រ៉ូស័ហ្វ
កំពូលដើរកាត់ភ្នំយក្ស នៅប្រទេសចិន ដែលបានប្រើថេរវេលាចំនួន ២១ ថ្ងៃ និង​៩០ នាទី បានឆ្លងកាត់បានយ៉ាងសម្រេច ដែលភ្នំនោះមានកំពស់ ២៥,២៥០ ហ្វូត ។

៤. ហ្គ្រីស បឺទីក កំពូលអ្នកចែវទូក
នាថ្ងៃទី ០៦ ខែធ្នូ​ ឆ្នាំ២០១៦ លោក ហ្គ្រីស បឺទីក បានក្លាយជាកំពូលអ្នកចែវទូក​ នៅលើពិភពលោក ដែលលោកបានចែវទូកកាត់មហាសមុទ្រអាតាលង់ទិក បានយ៉ាងជោគជ័យ ក្នុងកំឡុងពេល ៤ខែ ។

៥. លុច អាយខេន កំពូលអ្នកលោតពីលើយន្ដហោះ
បុរសម្នាក់នេះបានសម្រេចចិត្តធ្វើអ្វីដែលឆ្កួតជាគេបំផុត លោកជាបុរសដែលលោតពីលើយន្ដហោះក្នុងរយៈកំពស់ ២៥០០០ ហ្វុត ដោយគ្មានឧបករណ៍ជំនួយ និង​ ឧបករណ៍ការពារគ្រប់យ៉ាង ក៏ប៉ុន្ដែលោកគ្មានការភ័យខ្លាចនឹងអស់សង្ខារនោះឡើយ ផ្ទុយទៅវិញលោកទទួលបានកិត្តនាមជា កំពូលអ្នកលោតពីលើយន្ដហោះ ។

ប្រភព៖ petmaya

មតិយោបល់