ក្នុងកិច្ចសម្ភាសន៍ខ្លីមួយ លោកឧកញ៉ា អ៊ុត ធី ជាឪពុករបស់អតីតពិធីការិនីនាងសាសា បានអះអាងថាលោកមិនទទួលដឹងឮ ពាក់ព័ន្ធនឹងបំណុលបង់រំលោះរថយន្ត របស់នាងជាមួយនឹង ក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មីនោះទេ បើទោះជារឿងរ៉ាវនោះក៏ ធ្វើឲ្យប៉ះទង្គិចដល់មុខមាត់ របស់លោកដែរ។ យ៉ាងណាមិញ លោកថានឹងចេញមុខសួរនាំ និងជំរុញសាសាឲ្យចូលខ្លួន ដោះស្រាយបញ្ហាកើតឡើង ឲ្យចប់សព្វគ្រប់ឆាប់ៗ។
លោកឧញ៉ា អ៊ុត ធី និយាយថាលោកមិនបានដឹងរឿងសាសា ជាប់បំណុលជាមួយគ្រឹះស្ថានមួយហ្នឹងនោះទេ ហើយលោកក៏គ្មានរឿងទទួលខុសត្រូវ ពាក់ព័ន្ធនឹងបំណុលនោះដែរ ដោយលោកបញ្ជាក់ថាសាសា មិនស្ថិតនៅក្រោមបន្ទុករបស់លោក ដែលមានន័យថាអ្វីដែលនាងបានចង គឺនាងត្រូវតែចេះដោះស្រាយ។ លោកថា«រឿងហ្នឹងខ្ញុំអត់ធ្វើផង មិចត្រូវឲ្យខ្ញុំដឹងឮ អាហ្នឹងឲ្យគេ (សាសា) ដោះស្រាយទៅ!» ។ យ៉ាងណាមិញ លោកថានឹងជួយសួរនាំ ហើយជំរុញឲ្យនាងសាសា ចេញមុខទទួលខុសត្រូវរឿងនេះ បន្ទាប់ពីលោកក៏មើលឃើញថា ការបង្ហោះរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ក៏មានការប៉ះពាល់ដល់កូនស្រី និងរូបលោកជាឪពុក។ លោកថានិយាយថាលោកចេះតែទទួលដឹងឮ គ្រប់បញ្ហារបស់សាសាជាកូនស្រីបានទេ ជាពិសេសចំពោះកិច្ចការទាំងឡាយដែលមិនបានដឹងមុន។
មកទល់ពេលនេះ គេឃើញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី សម្រេចចិត្តលុបចោល នូវការបង្ហោះនោះហើយ បន្ទាប់ពីមានការភ្ញាក់ផ្អើល ពីស្រទាប់មហាជន។ យ៉ាងណាមិញអ្វីដែលៗលេចឡើង បានធ្វើឲ្យសាសា ដែលមានរឿងអាស្រូវជាប់សូរតាំងពីរឿង បើកឡានបុកគេ នៅបាត់ដំបងខូចឈ្មោះម្ដងទៀត ក្រោយពីនាងទទួលបានការអាណិត ក្នុងជម្លោះហិង្សាជាមួយលោកឧកញ៉ា សុខ ប៊ុន៕
មតិយោបល់