ព័ត៌មានជាតិ

ជនសង្ស័យ​និង​ថ្នាំ​ញៀន​១៦កញ្ចប់ត្រូវបានសមត្ថកិច្ចហាមឃាត់​

ត្បូងឃ្មុំ: ប​ង្ក្រា​ប​ក​រ​ណី​រក្សា​ទុ​ក​ ​ជួ​ញ​ដូ​​រ​ដោយ​ខុ​ស​ច្បា​ប់​នូ​វ​សា​​រ​ធា​​តុ​ញៀ​នដែ​ល​ក​ម្លាំ​ង​ជំ​នា​ញ​នៃ​អ​ធិ​​ការ​​ដ្ឋា​ន​ន​គ​រ​បា​ល​ស្រុ​ក​មេ​ម​ត់​ ​បា​នធ្វើការឃាត់ខ្លួនជ​ន​សង្ស័​យ​ ​ ​០​១​ ​នា​ក់​និ​ង​ថ្នាំ​ម្សៅ​ក្រា​ម​ស​​ង្ស័​យ​ជា​សា​ធា​តុ​ញៀន​​ចំ​នួ​ន១​​​​៦​ក​ញ្ច​ប់​ (​ធំ​០​​១ក​​ញ្ច​ប់​)​។​ ​

​នៅ​ថ្ងៃទី​​១​៩​ ​ខែ​ធ្នូ​ ឆ្នាំ​​២​០​១​៦​ ​វេ​លា​ម៉ោ​ង​១​៥​:​១​០​ នា​​ទី​ ​ក​ម្លាំង​ជំ​​នាញ ប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់បានធ្វើការឃាត់ខ្លួន ឈ្មោះ ថុង ស៊ាងហេន ភេទប្រុស អាយុ ២៨ ឆ្នាំ សញ្ញាតិជាតិខ្មែរ រស់នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅចំណុច រោងចាំចំការកៅស៊ូ ស្ថិតនៅខាងកើតភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។​
ក្នុងនោះសមត្ថកិច្ចបានឆែកឆេររកឃើញនូវម្សៅក្រាមពណ៍សសង្ស័យថាថ្នាំញៀនចំនួន ១៥ កញ្ចប់តូច និង ០១ កញ្ចប់ធំ ដែលលាក់ទុកក្នុងកញ្ចប់បារីកាំបូ បញ្ចូនកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់​ ៕

មតិយោបល់