មេម៉ាយចាយរាង សុខ សោម៉ាវត្តី នៅតែមានសម្រស់ទាក់ទាញ ទោះមានកូនស្រីម្នាក់ជិតពេញក្រមុំហើយក្តី

(ភ្នំពេញ)៖ អ្នកនាង សុខ សោម៉ាវត្តី គឺជាតារាសម្តែង និងជាពិធីការិនីមួយរូប ដែលពោរពេញទៅដោយសមត្ថភាព។ អ្វីដែលមហាជនចាប់អារម្មណ៍ក្រៅពីការងារសិល្បៈរបស់នាងហើយនោះ គឺងាកទៅមើលពីសម្រស់របស់ សុខ សោម៉ាវត្តីវិញ នៅតែខ្ញង់ និងទាក់ទាញមិនចាញ់ក្រមុំឡើយ ត្បិតថាធ្លាប់ឆ្លងការការពពោះកូនស្រីម្នាក់ក្តី។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០២ ខែកញ្ញា នេះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាពពីរសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញរូបរាងដ៏ស្អាតខ្លាំងគួរឲ្យក្នាញ់និង សាច់សខ្ចី គួបផ្សំជាមួយ និង អាវផ្កាពណ៌ប្រផេះ ដៃខ្លីបញ្ចេញក្បាលពោះសាច់សខ្ចី ក្នុងទឹកមុខញញឹមមានមន្តស្នេហ៍ ទោះជាមានលក្ខណៈសាមញ្ញសមរម្យ ប៉ុន្តែស៊ីវិល័យ និងស្រស់ស្អាតខ្លាំងតែម្តង។

យ៉ាងណាមិញ ភ្ជាប់ជាមួយសាររូបភាពស្រស់ស្អាតទាំងនោះ សុខ សោម៉ាវត្តី បានបញ្ចេញសារក្នុងចិត្តដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនឃ្លារ មានអត្ថន័យយ៉ាងដូច្នេះថា «ផ្លូវដែលអ្នកដើរមិនប្រាកដថាត្រូវទាំងអស់ទេ។ តែឈប់សុំសួរមួយអ្នកច្បាស់ហើយហ៎ថាដួលផ្លូវនេះហើយគ្មានការតាំងចិត្តដើរផ្លូវថ្មីទៀត។ កុំទាន់បាក់ទឹកចិត្តណា បន្តដើរទាល់តែអស់សមត្ថភាព ថាមិនត្រូវ ចប់ពី sad អាចញញឹមស្រស់ជាង ចែតីពេលនេះផងក៏មិនដឹង»៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *