ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ាន់ ប៉ាន់ លើកពានហ្វេនជេរប្រចាំឆ្នាំ ២០១៦

ពីសំណាក់ហ្វេនៗថៃ មានការមិនពេញចិត្តយ៉ាងសម្បារទៅលើ ” ប៉ាន់ ប៉ាន់ សុថាត់តា ” ខណៈដែលនាងកែរច្រមុះឲ្យស្រួចជាងមុន កាលពីដំបូង នាងបានប្រកែកចំពោះរឿងនេះ ក៏ប៉ុន្ដែថ្មីនេះ ប៉ាន់ ប៉ាន់ បែរជាចេញមុខមកទទួលស្គាល់ថា ខ្លួនបានកែរច្រមុះពិតមែន​។

ដំបូងឡើងនាងបានពោលថា​ នាងមិនបានកែច្រមុះទេ ច្រមុះនាងជាច្រមុះពិតៗពីកំណើត គ្មានការចាក់សម្បនិ្មតចូលក្ដោងច្រមុះឡើយ ក៏ប៉ុន្ដែជាអកុសល ដោយសារតែនាងទប់កំហឹង និង សំណាក់អ្នកគាំទ្រនិន្ទាខ្លាំងមិនបាន នាងបានបង្ហោះសារជាចុងក្រោយថា ” កែរួចហើយ កុំជេរនាងខ្ញុំណា កែរួចហើយ ផ្ដល់កម្លាំងចិត្តនាងខ្ញុំផង ” ។

សូមជម្រាបបន្ថែមថា ប៉ាន់ ប៉ាន់ បានក្លាយជាតារាថៃប្រចាំឆ្នាំ ២០១៦ ដែលហ្វេនជេរច្រើនជាងគេបំផុតទៅហើយ ៕

ប្រភព៖ .tvpool

មតិយោបល់