ក្រោយពីជួយក្រុម Real Madrid ឈ្នះពាន FIFA Club World Cup 2016 នៅប្រទេសជប៉ុននោះ Cristiano Ronaldo បានទទួលពានរង្វាន់ផ្ទាល់ខ្លួនចំនួនពីរក្នុងព្រឹត្តិការណ៍មួយនេះ។
ដោយពានទី១របស់គេគឺជាពានរង្វាន់កីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ និងពានរង្វាន់មួយទៀតជាពានតំណាងដោយកូនសោរឡានធំមួយ ដែលសូម្បីតែ Ronaldo ផ្ទាល់ក៏មានចម្ងល់ចំពោះវាផងដែរ។ ពានរង្វាន់កូនសោរ គឺមានឈ្មោះថា Alibaba YunOS Auto Award ដែលជាក្រុមហ៊ុន Sponsored ធំក្នុងកម្មវិធី FIFA Club World Cup នេះតែម្ដង។
បើតាមការបញ្ជាក់វាជាឡានទំនើបមួយប្រភេទ ដែលក្រុមហ៊ុនមួយនេះប្រគល់ឱ្យកីឡាករលេងល្អជាងគេក្នុងព្រឹត្តិការណ៍ ខណៈដែលអ្នកគ្រប់គ្នាក៏ចង់ឃើញវានៅពេលឆាប់ៗនេះដែរ ព្រោះវាជារថយន្ដកម្រណាស់។ ខណៈដែល Ronaldo ផ្ទាល់ក៏ត្រូវបានគេដឹងថាពេញចិត្តនឹងវាខ្លាំងណាស់ដែរ៕
មតិយោបល់