ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ុបពី ត្រូវប៉ូលីសចាប់ឃុំ ក្រោយស្រវឹងបុកទ្រូងផ្លូវ

នៅវេលាម៉ោងនេះ មានការបញ្ជាក់ពីGroup«គ្រួសារតារាកម្ពុជា»ថា តារាសម្ដែងភេទទី៣ដែលបានកែភេទជាស្រីទាំងស្រុងកញ្ញាប៉ុបពីស្ថិតក្នុងការឃុំខ្លួននៅការិយាល័យប៉ូលិសចរាចរណ៍ ជើងគោគនៅតាមបណ្ដោយផ្លូវជា សុផារ៉ា បន្ទាប់ពីនាងបើករថយន្តក្នុងភាពស្រវឹងហើយបុកទ្រូងថ្នល់នៅម្ដុំផ្សារដេប៉ូ។ ហេតុការណ៍នោះត្រូវបានបញ្ជាក់ថាកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៤ទៀបភ្លឺព្រឹកថ្ងៃទី២១ ធ្នូនេះ ដោយនាងត្រូវបានបញ្ជាក់ដោយប៉ូលិសថានឹងប្រឈមផ្លូវច្បាប់ និងមិនអនុញ្ញាតិឲ្យចេញក្រៅឃុំក្រោមការធានាឡើយ។

តារាសម្តែង ឃីម រតន: ដែលបានទៅសួរសុខទុកប៉ុបពីនៅបន្ទប់ឃុំខ្លួនដោយផ្ទាល់បានអះអាងថា ក្រោយហេតុការបុកទ្រូងថ្នល់បណ្ដាលឲ្យកង់មុខរថយន្តរបស់ប៉ុបពីបែកមួយចំហៀងខាងធ្វេង នាង និងរថយន្តត្រូវបានប៉ូលិសចរាចរណ៍ផ្លូវគោកបញ្ជូនទៅការិយាល័យប៉ូលិសចរាចរណ៍តែម្ដងពីបទបើកបរក្នុងភាពស្រវឹង ហើយបំផ្លាញទ្រព្យសម្បត្តិសាធារណ:។ លោកថានាងមានអាការ:ស្រវឹង ដោយខាងប៉ូលិសបានអះអាងថានាងស្រវឹងក្នុងកម្រិត៩០ ទើបបណ្ដាលឲ្យបាត់បង់ស្មារតីក្នុងការបញ្ជារចង្កូររថយន្ត។

លោកឃីម រតន: និយាយថា«ខ្ញុំទៅមើលគាត់(ប៉ុបពី)ភ្លាម នៅពេលគាត់ត្រូវប៉ូលិសចាប់ អាណិតគាត់ណាស់ដល់ចឹង!»។ លោកថាមន្ត្រីប៉ូលិសមិនអនុញ្ញាតិឲ្យធ្វើការធានានាងចេញក្រៅឃុំនោះទេ ដោយអះអាងថាលុះត្រាតែមានការធានាពីថ្នាក់លើ ឬតម្កល់ប្រាក់១ពាន់ដុល្លារ ទើបអាចធានា ចេញ ហើយរង់ចាំការដោះស្រាយ។ តារាសម្ដែងរូបនេះនិយាយថា«ខ្ញុំសួរប៉ូលិសហើយ ថាបើចង់លឿនគឺត្រូវតម្កល់១ពាន់ដុល្លារ ព្រោះបងប៉ុបពីគាត់មានជាតិអាកុលខ្ពស់ក្នុងពេលមានបញ្ហា ហើយអ្វីដែលសំខាន់គឺប៉ូលិសប្រាប់ថាគាត់ធ្វើឲ្យប៉ះពាល់ដល់ទ្រូងថ្នល់!»។
លោកបានសម្ដែងការអាណិតដល់កញ្ញាប៉ុបពីដែលជាតារារួមដំបូល តែលោកថាកញ្ញាប៉ុបពីក៏មិនគួរធ្វេសប្រហែស ដោយបើកបរក្នុងពេលស្រវឹង ហើយបណ្ដាលឲ្យមានបញ្ហានេះកើតឡើងផងដែរ៕

មតិយោបល់