ខុសពីរឿងកន្លងមកដែលកន្ទ្រាក់បានតែអ្នកគាំទ្រនៅក្នុងវិស័យភាពយន្ត និងសិល្បៈ សម្រាប់ខ្សែរឿង«ខូចចិត្តអាជីព»ត្រូវគេមើលឃើញថាកន្ទ្រាក់បាននូវការចាប់អារម្មណ៍ពីអ្នកគាំទ្រពីរក្រុមធំៗតែម្ដង គឺអ្នកគាំទ្រក្នុងវិស័យភាពយន្ត និងកីឡាបាល់ទាត់ទន្ទឹមគ្នា។ នោះគឺដោយសារតែភាពយន្តនេះ ត្រូវគេឃើញជ្រើសយកតារាបាល់ទាត់ល្បីឈ្មោះមួយរូប អមអោយអ្នកមានមុខក្នុងវិស័យបាល់ទាត់ផ្សេងទៀត អោយចូលរួមសម្ដែងខុសពីរឿងមុនៗ។
ផ្អែកតាមការអះអាង ខ្សែភាពយន្តរឿង«ខូចចិត្តអាជីព»ដែលបានប្រកាសសម្ពោធបញ្ចាំងកាលពីថ្ងៃទី៩ ឧសភា គឺជារឿងដែលអ្នកនិពន្ធផលិតចេញពីប្រលោមលោកមួយដែលអ្នកនិពន្ធឆ្លងកាត់នូវរឿងខូចចិត្តដោយខ្លួនឯង ក្នុងបំណងលើកទឹកចិត្តចំពោះអ្នកខូចចិត្ត និងចង់អោយមនុស្សដែលឆ្លងកាត់ប្រវត្តិខូចចិត្តទាំងនោះប្រឹងក្រោកឈរឡើង ហើយមិនទន់ជ្រាយព្រោះតែរឿងស្នេហា។ ខ្សែភាពយន្តនោះត្រូវគេឃើញជ្រើសយកកីឡាករជម្រើសជាតិ លោក លី វ៉ាហេទ ដែលត្រូវគេស្គាល់ថាជាខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិ អោយមកសម្ដែងជាតួឯក ជាមួយនឹងមេម៉ាយរូបស្រស់អ្នកនាងសុខ សោម៉ាវត្តីផង អមដោយកីឡាករក្នុងពិភពបាល់ទាត់មួយចំនួនផ្សេងទៀតផង ទើបជំរុញអោយរឿងមួយនេះទទួលការចាប់អារម្មណ៍តែម្ដងពីសំណាក់អ្នកចូលចិត្តបាល់ទាត់ និងវិស័យសិល្បៈ។ នៅក្នុងពិធីសម្ពោធនោះ វត្តមានតារាមិនសូវគេឃើញច្រើននាក់ប៉ុន្មានទេ ប៉ុន្តែអ្នកគាំទ្របាល់ទាត់របស់កីឡាករលី វ៉ាហេទ និងការសម្ដែងរបស់សុខ សោម៉ាវត្តី គឺច្រើនគួរសម។ ខ្សែរឿងនេះប្រកាសថានឹងដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី១២ ឧសភា តទៅ ដោយខាងផលិតករមានរំពឹងខ្ពស់យ៉ាងខ្លាំងថានឹងទទួលជោគជ័យដោយសារតែរឿងមួយនេះ បានសម្ដែងតួឯកដោយតារាស្រី ល្បីឈ្មោះក្នុងពិភពវិស័យ និងតួប្រុសល្បីឈ្មោះក្នុងវិស័យបាល់ទាត់។ ពិធីសម្ពោធនោះ ក៏មានវេទិកាត្រិះបាល់ពីសំណាក់កីឡាករអាជីពៗដែលធ្វើអោយមានការចាប់អារម្មណ៍ផងដែរ។ ផលិតកររ៉ក់និយាយថានេះជារឿងដែលបានចំណាយការផលិតអស់ជាង៦ម៉ឺនដុល្លារលើសរឿងមុនៗ តែការរំពឹងពីប្រាក់ចំណូលក៏ខ្ពស់ផងដែរដោយសម្អាងលើប្រជាប្រិយភាពរបស់តួអង្គឯកទាំងពីរគឺអ្នកនាង សុខ សោម៉ាវត្តី និងលោកលី វ៉ាហេទ ដែលជាខ្សែប្រយុទ្ធល្បីឈ្មោះ។
ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីសម្ពោធរឿង«ខូចចិត្តអាជីព»ដែលសម្ដែងដោយសុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លី វ៉ាហេទនៅផ្សារទំនើបស្ទឹងមានជ័យ៖
https://www.youtube.com/watch?v=noG4ULz_8N4&feature=youtu.be
មតិយោបល់