ខ្សែភាពយន្តខ្មែរ លំដាប់អន្តរជាតិ ក្រោមចំណងជើងថា “Mind Cage” ឬ ប្រែជាខេមរៈភាសាថា «សតិជាប់ទ្រុង» កំពុងធ្វើឲ្យអ្នកស្នេហាវិស័យភាពយន្ត ជ្រួលចិត្តចង់ឲ្យខ្សែភាពយន្តមួយនេះចេញឆាប់ នឹងលើកគ្នាទៅទស្សនាតែម្តង។
ខ្សែភាពយន្តនេះត្រូវបានសម្រិតសម្រាំងថត ជិតមួយឆ្នាំទៅហើយ ដោយថតមុនខ្សែភាពយន្ត «First They Killed My Father» របស់អេនជេលីណា ជូលី ដែលបានមកថតនៅទឹកដីកម្ពុជា ជាពិសេស ក្នុងខេត្តបាត់ដំបងតែម្តង។
ដោយឡែកខ្សែភាពយន្តដឹកនាំថតដោយ ផលិតករឥណ្ឌា នៅទឹកដីអាម៉េរិកលោក Amit Dubey និងថតដោយលោក Jimmy Henderson ក្រោមចំណងជើងថា “Mind Cage” ឬ ប្រែជាខេមរៈភាសាថា «សតិជាប់ទ្រុង» ត្រូវបានគេលើកយកនិយាយថា គ្រាន់តែចេញជា Teaser សោះ ចាប់អារម្មណ៍យ៉ាងនេះទៅហើយទម្រាំចេញជាផ្លូវការទៀត តើវាល្អមើលយ៉ាងណាទៅ ។
ខ្សែភាពយន្ត ខាងលើនេះ គឺដើរតួឯកដោយអ្នកស្រី ស្វែង សុជាតា និងជាវត្តមានថ្មីមួយ ក្រោយបាត់មុខក្នុងខ្សែភាពយន្តយ៉ាងយូរនោះ ។
តារាសម្តែង សាវិន ហ្វីលីព ដែលជាតួមួយដួងតែងតែក្រសោបបានតំណែងរឿងសំខាន់របស់ផលិតករបរទេស បានឲ្យដឹងថា ខ្សែភាពយន្តនេះនឹងចេញឆាប់ៗខាងមុខនេះ ដោយខាងក្រុមការងារខ្សែភាពយន្តខាងលើកំពុងសម្រិតសម្រាំងយ៉ាងខ្លាំង ធ្វើយ៉ាងណាឲ្យសាច់រឿងទាំងមូល កាន់តែល្អមើលទទួលបានការចាប់អារម្មណ៍ ។ លោកថា សម្រាប់វត្តមានរបស់លោក សម្តែងក្នុងភាពយន្តមួយនេះ គឺដើរតួជាវេជ្ជបណ្ឌិតវិកលចរិក។
លោកបានបន្តទៀតថា ខ្សែភាពយន្ត “Mind Cage” ឬ ប្រែជាខេមរៈភាសាថា «សតិជាប់ទ្រុង» នឹងត្រូវយកទៅចូលរួមប្រកួតនៅមហាស្រពភាពយន្តអន្តរជាតិ ខណៈដែលនឹងដាក់នៅសម្ពោធជាផ្លូវការក្នុងពេលខាងមុខឆាប់ៗ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=-U42SQ71-4Q
មតិយោបល់