Post News Media ព័ត៌មានជាតិ ចាប់រថយន្តសាំ...

ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកឈើគ្រឿងផ្ទះគ្មានការអនុញ្ញាត

ស្ទឹងត្រែង: កម្លាំងអាវុធហត្ថស្រុកសៀមបូក បានឃាត់ចាប់រថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះដែលគ្មានការអនុញ្ញាតចំនួន២គ្រឿងប្រគល់ឲ្យមេព្រៃ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខស្នាក់ការ៧២២ ស្ថិតក្នុងភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើដែលត្រូវបានអាវុធហត្ថចាប់នោះ ម៉ាកសាំយ៉ុងមានចំនួន២គ្រឿង រថយន្តទី១ ពណ៌ស គ្មានស្លាកលេខ និងរថយន្តទី២ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-9856។ ចំណែកឯ ឈើដែលដកហូតបានពីរថយន្តទាំង២ខាងលើនោះជាប្រភេទឈើសុក្រំ ប្រភេទឈើលេខ១ (សសរ) មានចំនួន១៩ដើម។

ក្រោយការឃាត់រថយន្តខាងលើរួចមក អាវុធហត្ថបានធ្វើការប្រគល់ជូនជំនាញដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕