ព័ត៌មានសិល្បៈ និងកម្សាន្ត

ជប៉ុនរកឃើញវិធីព្យាបាលផ្លូវអារម្មណ៍

ជាទូទៅការម៉ាស្សា ការស្ទីម ការចាក់ម្ជុលវិទ្យាសាស្រ្ដ នឹងការបំបាត់ភាពរវើយវាយនានា លើផ្លូវអារម្មណ៍ ជាវិធីមួយដ៏ពេញនិយម សម្រាប់ព្យាបាលអ្នកដែលមានអាការៈស្ពឹកសាច់ ល្វើយ នឿយហត់ជាដើម ដោយវិធីសាស្រ្ដបែបនេះ អាចជួយសម្រួលប្រព័ន្ធឈាមរបស់រាងកាយ​ ឲ្យមានសភាពស្រួលឡើងវិញ ។

ថ្មីៗនេះនៅប្រទេសជប៉ុន បានរកឃើញវិធីសាស្រ្ដថ្មី ស្រឡាងមួយទៀតដែលនៅលើពិភពលោកយើងនេះ មិនទាន់មានការប្រើប្រាស់នៅឡើយ រហូតដល់មនុស្សមួយចំនួនធំគិតថា ជារបៀបឆ្កួតលប់ ហើយវិធីសាស្រ្ដនេះដែរ គេឲ្យឈ្មោះថា ” អូតូណុ ម៉ាគិ” ជាវិធីដែលធ្វើឲ្យរាងកាយមានសភាពប្រសើរ នឹងបីដូចជាកើតជាថ្មីម្ដងទៀត នេះបើតាមការជឿរបស់អ្នកដែលបានឆ្លងកាត់ ។

វិធីម៉ាស្សា ” អូតូណុ ម៉ាគិ” គឺគេប្រក្រណាត់ចង់ជាប់ក្របួចដូចសណ្ឋានសុករបស់ម្ដាយ ខណៈដែលកំពុងពពោះកូន ក្នុងនេះគេត្រូវឲ្យអ្នកម៉ាស្សា ដេកអង្គុញជើងដូចទារកនៅក្នុងផ្ទៃ ហើយគេចង់ក្រណាត់សដូចផ្ទៃពោះម្ដាយឲ្យណែនជាប់ រួចទុករយៈពេល ១៥ ទៅ ២០ នាទី ទើបគេស្រាយចេញវិញ ។

សូមជម្រាបបន្ថែមថា ការព្យាបាលពីរយៈពេល ១៥ ទៅ ២០ នាទី មានតម្លៃជាង ៣០ ដុល្លារ ហើយចាប់ពី ៥០ នាទីឡើងទៅ មានតម្លៃ ៥០ ទៅ ៦០ ដុល្លារ ឯណោះ ៕

ប្រភព៖ tvpoo

មតិយោបល់