ព័ត៌មានសេដ្ឋកិច្ច

បុណ្យសមុទ្រ ៣ថ្ងៃ ទទួលបានភ្ញៀវទេសចរណ៍ចូលរួមជាង ៥០ម៉ឺននាក់

បុណ្យសមុទ្ររយៈពេល ៣ថ្ងៃ ដែលធ្វើឡើងកាលពីថ្ងៃទី ២៣-២៥ ខែធ្នូនេះ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់។​ នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញនេះ ពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ពិធីបុណ្យសមុទ្រលើកទី ៥ នៅខេត្តព្រះសីហនុ ទទួលបានភាពជោគជ័យដ៏ធំធេង ដោយមានការចូលរួម និងកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមទស្សនាពិព័រណ៌ កីឡា សិល្បៈ ចម្រៀងខ្មែរ យ៉ាងច្រើនកុះករ។

គួររម្លឹកដែរថា ក្រុងព្រះសីហនុ មានសណ្ឋាគារជាង ៣០០០បន្ទប់ ផ្ទះសំណាក់ជាង ៣០០០បន្ទប់ និងរៀបចំបន្ថែមតង់ស្នាក់នៅប្រមាណ ៥០០ទៀត ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តនាឱកាសបុណ្យសមុទ្រនេះ៕

មតិយោបល់