ព័ត៌មានសិល្បៈ និងកម្សាន្ត

​ តារាចម្រៀង និងសម្ដែង អេឡិច ច័ន្ទត្រា ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តដឹកប្រេង

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីប ម៉ាក BMW ទៅបុករថយន្តដឹកប្រេងឥន្ធន:តូតាល់ ពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង២​ និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​៣១​ ខែតុលា​ ឆ្នាំ​២០២១​ ត្រង់ចំណុចមុខធានាគារអេប៊ីអេ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារច្បារអំពៅ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសខាងលើនេះត្រូវបានគេស្គាល់ថាជា តារាសម្ដែងគឺ​លោក​ អេឡិច​ ច័ន្ទត្រា​ បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ គេឃេីញរថយន្តដឹកសាទែនប្រេងឥន្ធន:តូតាល់ ពណ៌ស​ កំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅពីលិចទៅកេីតក្នុងល្បឿនល្មម​ ខណ:មកដល់ចំណុចកេីតហេតុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏មានរថយន្តស៊េរីទំនេីបម៉ាក​ BMW ពណ៌ខ្មៅ​ ដែលបេីកដោយលោក អេឡិច​ ចាន់ត្រា​ មកបុ.ករថយន្តដឹកប្រេងឥន្ធន:នេះពីក្រោយយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តប-ង្កវិលត្រឡប់ក្រោយខ្ទេ-ចមួយកំណាត់មុខ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែករថយន្តដឹកសាទែនប្រេង រងការខូចខាតកាងខាងក្រោយបន្តិចបន្តួច​ ហើយមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​និងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ​ បានធ្វេីការសម្របសម្រួលដល់ភាគីទាំងសងខាងមួយសន្ទុះធំ​ ទេីបចុងក្រោយបញ្ចប់រឿង​ ដោយយករថយន្តទៅជួសជុលដោយខ្លួនឯង​៕​

មតិយោបល់