ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកផលិតកម្មវិធី ពិភពរីករាយរបស់ ស្ថានីយ៍ទូរទស្សន៍បាយ័ន​ ធ្វើអត្តឃាត​

អ្នកផលិតកម្មវិធី ពិភពរីករាយរបស់ ស្ថានីយ៍ទូរទស្សន៍បាយ័ន​ លោក លោក សួន សុវណ្ណារ៉ា ហៅ Nara King ម្សិលមិញបានធ្វើអត្តឃាត​សម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ​ដើម្បីសង្គ្រោះបន្ទាន់​។​

ម្សិលមិញនេះ លោក សួន សុវណ្ណារ៉ា ហៅ Nara King បានសរសេរនៅលើហ្វេសប៊ុកថា ជីវិត​ម្នាក់ៗ​ត្រូវ​តែតស៊ូ ហើយក៏ត្រូវតែតស៊ូឲ្យដល់ទីបំផុត តែពេលនេះ​ខ្ញុំហត់ហើយ ខ្ញុំសូមសម្រាក …..ហឹម សូមកុំធ្វើតម្រាប់តាមខ្ញុំវាមិនល្អនោះទេ​។​
គេមិនដឹងថា អ្នកផលិតកម្មវិធីរូបនេះ មានបញ្ហាអ្វី ឲ្យប្រាកដនោះទេ ដល់ថ្នាក់សម្លាប់ខ្លួន​យ៉ាងដូច្នោះ ។​
តាមរយ:រូបភាពនេះដែរ គេ​ឃើញលោក បានប្រើប្រាស់ឡាម អារកដៃ ចេញឈាម​ឡើងក្រហមច្រាលពេញខុនដូ ដែលលោកបានជួល រស់នៅ ។​

ប្រភពពីសិល្ប:ករ​ម្នាក់បាន​ឲ្យដឹងថា លោក សួន សុវណ្ណារ៉ា ហៅ Nara King គឺជាអ្នក​ផលិតកម្មវិធី ពិភពរីករាយរបស់ ស្ថានីយ៍ទូរទស្សន៍បាយ័ន ហើយលោកជា អតីត​ប្រធាន​ផលិត​កម្មវិធី “នេះ​មិនមែន​ជា​សុបិន” និង​​ជា​អ្នក​​ផលិតកម្ម​វិធី​ទាក់​ទង​​សម្រស់​ និង​សុខភាព​ឲ្យ​ស្ថានីយ​ទូរទស្សន៍​8HD និង My TV ។

សិល្ប:ករ​ដែលប្រាប់ពីប្រភពដ៏ជាក់លាក់ពីការងារ​អ្នកផលិតកម្មវិធីខាងលើ បានបញ្ចេញនូវ​អារម្មណ៍សោកស្តាយ ដោយមិននឹកស្មានថា រឿងនេះជារឿងពិត ស្មានតែលោក បង្ហោះក្នុងលក្ខណ:ដ្រាម៉ា ទៅកាន់មិត្តភក្តិលេង​ហ្វេសប៊ុក ដូចគ្នា ។
ដោយឡែក​សម្រាប់សុខទុក្ខរបស់លោក និង​សម្រាកនៅមន្ទីរពេទ្យណានោះ នៅមិនទាន់មានប្រភពបញ្ជាក់នៅឡើយនោះទេ៕​

មតិយោបល់