ព័ត៌មានសិល្បៈ និងកម្សាន្ត

ទា​រក​​​ទ​ម្ង​ន់​ ​១​៨​គីឡូ​​ក្រាម ​បំ​បែ​ក​កំ​ណ​ត់​​ត្រា​​​ថ្មីពិភពលោក

នៅទីក្រុង Perth ប្រទេស​អូស្ត្រាលី ស្ត្រី​មានទម្ងន់ ៦០០ ផោន ប្រហែល ២១៧ គីឡូក្រាម បានសម្រាលកូន មានទម្ងន់ ១៨គីឡូក្រាម កាលពីថ្ងៃទី​២៥ ធ្នូ នៅមជ្ឈមណ្ឌលសុខភាព King Edward Memorial Health​ ដែលជា​កំណត់ត្រា​ថ្មីមួយ ជាប់ជាទារកដែលមានទម្ងន់ធ្ងន់ជាងគេ ។​

វេជ្ជបណ្ឌិតជាច្រើនមានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញទារក​មានទម្ងន់ធ្ងន់ និងធំយ៉ាងនេះ ដែលជា​ទារក ដែលមានសុខភាពល្អមានទម្ងន់ ១៨គីឡូក្រាម។​

អ្នកនាំពាក្យក្នុងមន្ទីរពេទ្យខាងលើនេះ បានឲ្យដឹងថា ទារកនេះត្រូវបាន​ក្រុមគ្រូពេទ្យវះកាត់ ដោយមិនបាន​សម្រាលតាមបែបលក្ខណៈធម្មជាតិនោះទេ​។​

សម្រាប់ទារកដែលធំបំផុត បំបែកកំណត់ត្រានៅលើពិភពលោក ត្រូវបានគេជឿថា នៅអាហ្វ្រិកខាងត្បូង ដែលមានទម្ងន់ ១៧,២ គីឡូក្រាម ដែលកើតនៅឆ្នាំ​១៨៣៩ ហើយរីកធំធាត់ទៅមានកម្ពស់រហូតដល់ទៅ ២,២៨ ម៉ែត្រ​។ ប៉ុន្តែសម្រាប់ទារក ខាងលើ វិញ ដែលមានទម្ងន់ ១៨គីឡូក្រាម ជា​អ្នកបំបែកកំណត់ត្រាថ្មី ក្នុងឆ្នាំ​២០១៦​៕​

មតិយោបល់