ព័ត៌មានសិល្បៈ និងកម្សាន្ត

Kim ​Kardashian​ ​មាន​សេច​ក្តី​សុខ​ជា​ទី​បំ​ផុត​ក្នុង​ជី​វិត​

លោកស្រីKris Jenner ដែលត្រូវជាម្តាយរបស់នាង Kim Kardashian បាននិយាយថា កូនស្រីរបស់គាត់មានសភាពស្ងប់ស្ងាត់ណាស់ ហើយក៏រីករាយផងដែរ ក្នុងជីវិតរបស់នាង ហើយមើលទៅនាងក៏មានសុភមង្គលណាស់ដែរ។

លោក ស្រី Kris Jenner បានប្រាប់គេហទំព័រ eonline ថា នៅពេលថ្មីៗមកនេះកូនស្រីរបស់អ្នកស្រីមានទំនាក់ទំនងជាមួយនឹងតារាចម្រៀងរ៉េបស្បែកខ្មៅ Kanye West។លោកស្រីបានបន្តទៀតថា ពីមុនមកលោកស្រីមិនដែលឃើញនាង សប្បាយយ៉ាងនេះទេ ហើយមើលទៅជីវិតរបស់នាងមានទម្ងន់ហើយ ក៏មានសុភមង្គលបំផុតដែរ។

Kris Jenner បានបន្តអធិបាយពីបញ្ហាជីវិតរបស់កូនស្រីខ្លួនថា ពេលនេះនាងកំពុងធ្វើការយ៉ាងលំបាក ហើយនាងកំពុងស្រលាញ់នូវអ្វីដែលនាងកំពុងធ្វើ នឹងក៏មានតណ្ហាខ្លាំងដុតកញ្រ្ជោលលើប្រធានបទការងារ ឬបំណងរបស់ខ្លួន។ម្យ៉ាងវិញទៀត លោកស្រី Kris Jenner ចង់ឲ្យកូន រៀបការក្នុងពេលឆាប់ៗជាមួយនឹង តារាចម្រៀង Kanye West ៕

Kim Kardashian

មតិយោបល់