ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា នៅ​ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា តែសំណាងល្អគ្មានអ្នករងគ្រោះ។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ មុខវត្តសុភមង្គលស្ថិតក្នុងភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បាននិយាយថា មុនកើតហេតុ គេឃើញរថយន្ត sioekick មួយគ្រឿងបើកបរដោយបុរសចំណាស់ម្នាក់បានបន្ថយល្បឿននៅចំណុចកើតហេតុ ដើម្បីបត់ ពេលនោះ​ក៏មានរថយន្តកាមរីចង្កូតស្តាំពណ៌សមួយគ្រឿងបានបើកមកដល់ ហើយក៏បន្ថយល្បឿនឈប់ពីក្រោយផងដែរ ស្រាប់តែរថយន្តកូរ៉េដឹកទឹកកករបស់រោងចក្រសេះហោះបានបើកមកដល់ក៏បុកគូថកាមរីនោះពេញទំហឹងប៉ើងទៅបុកនឹងរថយន្តដែលចតរង់ចាំបត់នៅខាងមុខ បណ្តាលខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ​នគរបាលចរាចរណ៍បានចុះ​ទៅ​ធ្វើការវាស់វែងរួចយករថយន្តទាំង៣ទៅការរិយាល័យ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ ផ្តើមចេញពីការបើកបរខ្វះការប្រុងប្រយត្ន័ និងមិនគោរពច្បាប់ចរាចរណ៍៕

//youtu.be/fWo3vJY8mJk

មតិយោបល់