ភ្នំពេញ៖ តារាចម្រៀងរបស់ រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ បានប្រកាសលក់ផ្ទះរបស់នាង នៅក្នុងទឹកដីខណ្ឌសែន ក្នុងតម្លៃ ២១០០០ ដុល្លារអាម៉េរិក ហើយរើមកនៅផ្ទះថ្មីម្តុំទួលទំពូងខ្ទង់ សែនដុល្លារអាម៉េរិក។
មុននេះបន្តិចសាន ស្រីឡៃ បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា នាងខ្ញុំមួយរយះនេះមានបញ្ហាក្នុងគ្រួសារមួយចំនួន ពេលនេះនាងខ្ញុំត្រូវកាលក់ផ្ទះ បន្ទាន់ ទទឹង ៧ ម៉ែត បណ្ដោយ ១៦ ម៉ែត ទីប្រជុំជន មានផ្សារមានសាលានៅជិតផ្ទះស្រាប់តំលៃ ២១០០០ ដុល្លារអាម៉េរិ នៅម្ដុំសាលាទួលប្រាសាទសែនសុខ ខណ្ខសែនសុខ ។
ពាក់ព័ន្ធនឹងការដាក់លក់ផ្ទះនេះដែរ សាន ស្រីឡៃ បានបញ្ជាក់ប្រាប់ Post News តាមរយៈទូរស័ព្ទ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នេះឲ្យដឹងថា ការប្រកាសលក់ផ្ទះនេះ នាងគ្មានបញ្ហាអ្វីនោះទេ ដោយគ្រាន់តែចង់លក់យកដើមទុនទៅរកស៊ី របរ របស់មនុស្សស្រី តែប៉ុណ្ណោះ ។ ទោះជាយ៉ាងណា នាងមិនបានបានប្រាប់ថារបររកស៊ីនោះ ជារបរអ្វីនោះទេ។
តារាចម្រៀងដែលកំពុងអភព្ទរឿងស្នេហារូបនេះ ថា «ការប្រកាសលក់ផ្ទះនេះ គឺនាងខ្ញុំ រើផ្ទះទៅនៅផ្ទះថ្មី នៅម្តុំទួលទំពូង ដែលបានទិញបង់រំលោះ ក្នុងតម្លៃ ១៣០ ០០០ ដុល្លារអាម៉េរិក ដែលបានបង់រំលោះជាយូរណាស់មកហើយ »៕
មតិយោបល់