ភាគហ៊ុនរបស់ក្រុមហ៊ុន Toshiba បានធ្លាក់ចុះជាង ១០ ភាគរយ នៅលើរបាយការណ៍ថ្ងៃអង្គារ៍ ហើយវាទំនងជានឹងត្រូវកត់ត្រាជាការខាតបង់ដ៏ធ្ងន់ធ្ងរ ទាក់ទងទៅនឹងការទិញយកក្រុមហ៊ុនផ្តល់សេវាកម្មថាមពលនុយក្លេអ៊ែរ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធសហរដ្ឋអាមេរិកមួយ។
ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន Toshiba បានធ្លាក់ចុះ ១០.៤ ភាគរយ ដោយក្នុងមួយចំណែកហ៊ុនស្មើ ៣៩,៧១០ យ៉េន(3,39 ដុល្លារ) បើប្រៀបជាមួយការខាតបង់កាលពីមុន ដែលមានរហូតដល់ ១៦.៣ ភាគរយ។
យោងតាមសេចក្តីរាយការណ៍ ពីផ្សារហ៊ុន Nikkei ក្រុមហ៊ុននេះ នឹងចេញរបាយការណ៍អំពីការខាតបង់ទឹកប្រាក់ប្រហែល ១០០ ពាន់លានយ៉េន (៨៥០ លានដុល្លារ) ក្នុងឆ្នាំសាពើភ័ណ្ឌ ដែលនឹងបញ្ចប់ទៅនៅខែមីនា ឆ្នាំ២០១៧ ខាងមុខ។ ស្របពេលគ្នានេះដែរ ប្រព័ន្ធផ្សាយសាធារណៈរបស់សារព័ត៌មាន NHK បានរាយការណ៍ថា តួលេខអាចនឹងកើនឡើងដល់ ៥០០ ពាន់លានយ៉េន( ៤,២៦ ពាន់លានដុល្លារ )។
ផ្សារហ៊ុនឈានមុខគេនៅជប៉ុនមួយនេះ បានរាយការណ៍បន្ថែមថា ការខាតបង់របស់ Toshiba គឺបានជាប់ទាក់ទងទៅនឹងជម្លោះការវាយតម្លៃមួយ នៅលើការទិញក្រុមហ៊ុនសេវាកម្មនុយក្លេអ៊ែរ Chicago Bridge & Iron របស់ក្រុមហ៊ុន Westinghouse Electric។
ក្រុមហ៊ុន Toshiba បានថ្លែងថា៖ «ថ្មីៗនេះ ពួកយើងកំពុងសិក្សាទៅលើការខាតបង់នៃចំនួនទឹកប្រាក់ប្រមាណ ១០០ ពាន់លានយ៉េន ដែលជាប់ពាក់ព័ន្ធទៅនិងការទិញខាងលើ» ៕
ប្រភពព័ត៌មាន៖ bangkokpost.com
មតិយោបល់