(កូរ៉េ)៖ បច្ចុប្បន្ននេះកំពុងតែមានរឿងកក្រើក ដែលកើតឡើងក្រោយពេលដែលប្រទេសរុស្សី បាន ចាប់ ផ្តើម ការ លុកលុយ ទៅ លើប្រទេស អ៊ុយក្រែន ជា ផ្លូវ ការ ហើយមនុស្ស ជា ច្រើន រួម ទាំង ប្រជាជន រុស្ស៊ី ផង ដែរ កំពុង ឈរ ប្រឆាំង នឹង ការ សម្រេច ចិត្ត របស់ ប្រធានាធិបតី រុស្ស៊ី ក្នុង ការ ឈ្លានពាន អ៊ុយក្រែន។
ថ្មីៗនេះ នៅថ្ងៃទី ១ ខែមីនា ត្រូវបានគេបង្ហាញថាតារាសម្តែងស្រី Lee Young Ae បានបរិច្ចាគប្រាក់ចំនួន១០០ លានវ៉ុន ស្មើនឹង ៨៣,៣២៩ដុល្លា ដើម្បីជួយអ៊ុយក្រែន ក្នុងជម្លោះដែលកំពុងតែបន្តរួមជាមួយនឹងមូលប្បទានប័ត្រមួយ Lee Young Ae ក៏បានបញ្ចូលសំបុត្រផ្ទាល់ខ្លួនដែលបង្ហាញពីបំណងចង់ឱ្យសង្រ្គាមបញ្ចប់ផងដែរ។
ក្រោយមក ជាការឆ្លើយតប អ្នកនិយមលេងអ៊ីនធើណែតបានសរសើរ LeeYoung Ae ចំពោះទឹកចិត្តសប្បុរសរបស់នាង ដោយបញ្ចេញមតិថា នាងពិតជាអស្ចារ្យនិងមានភាពថ្លៃថ្នូណាស់ និងអ្នកខ្លះបាននិយាយថា មិនថាអ្នកមានទ្រព្យប៉ុណ្ណា តែវាមិនងាយស្រួលទេដោយការឱ្យលុយ ១០០ លានវ៉ុនទៅបែបនេះ៕
ប្រភព : Allkpop
មតិយោបល់