តារាចម្រៀង រតនៈ ពិសី បានធ្វើឲ្យទស្សនិកជនផ្អែមភ្នែកទៀតហើយ ជាមួយនឹងរូបភាពលេងដើមទ្រូងរបស់នាង ប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនខ្លាចមហាជនសំពង និងមិនខ្លាចក្រសួងវប្បធម៌វិចិត្រសិល្បៈដាក់កំហិត នោះឡើយ។
គេនៅចាំបានថា តារាសិចស៊ី ដេននី ក្វាន់ លេចឭនូវព័ត៌មានផ្លូវការមួយថា នាងត្រូវបាន ក្រសួងហាមឃាត់មិនឲ្យឡើងទូរទស្សន៍រយៈពេល ពី ៣ទៅ ៥ឆ្នាំ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ តារាចម្រៀង និងសម្តែង រតនៈ ពិសី ហាក់មិនខ្លាចនូវបម្រាម ទាំងនោះ ទេ ទើបហានបញ្ចេញរូបភាពសិចស៊ីផ្គើនដល់ក្រសួង តែផ្អែមភ្នែកសម្រាប់ក្រុមកន្លង់ ដែលចង់ឃើញ ភាពសិចស៊ីរបស់នាង ។
រតនៈ ពិសី បានសរសេរ និងភ្ជាប់ជាមួយរូបសិចស៊ីនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ចង់មានសង្សារផ្ទាល់ខ្លួន ម្នាក់ ហាមរត់ចោលគ្នាក្នុងថ្ងៃពិសេស បានទេ ??
ការបង្ហាញរូបភាពដ៏សិចស៊ី ត្រូវបានក្រុមអ្នកលេងបណ្តាញសង្គម និងមជ្ឈដ្ឋានសិល្បៈ លើកឡើងថា រតនៈ ពិសី ចង់ដណ្តើមតំណែងសិចស៊ីចុងឆ្នាំ ២០១៦ និង ដើម្បីអបអរដល់ឆ្នាំសកល ដែលឈានចូលក្នុងពេលខាងមុខ ដ៏ខ្លីនេះ៕
មតិយោបល់