ព័ត៌មានបច្ចេកវិទ្យា

គន្លឹះចាក់ចម្រៀងក្នុង YouTube ស្តាប់លើ iPhone ដោយមិនចាំបាច់បើកអេក្រង់ចោល

YouTube គឺជាកម្មវិធីដែលមានមនុស្សជាច្រើនចូលចិត្តប្រើប្រាស់សម្រាប់ចាក់ចម្រៀងស្តាប់ ដោយសារតែវាប្រមូលផ្តុំទៅដោយបទចម្រៀងវីដេអូចម្រុះបែបរាប់លាន ហើយអាចចាក់មើលដោយសេរីបានទៀតផង។ ទោះយ៉ាងណា មានអ្នកប្រើប្រាស់ជាច្រើនត្អូញត្អែរថា វាមិនងាយស្រួលប្រើនោះទេ។ មិនងាយស្រួលប្រើ ក៏ព្រោះតែពួកគេចាំបាច់ត្រូវទុកអេក្រង់ទូរស័ព្ទ iPhone របស់ខ្លួនឱ្យភ្លឺចោលរហូត។ ពោលគឺ នៅពេលដែលអេក្រង់បិទ សំឡេងចម្រៀងក៏ត្រូវបិទព្រមៗគ្នាផងដែរ។ ដើម្បីដោះស្រាយបញ្ហាលំបាកនេះ Post Tech សូមបង្ហាញគន្លឹះសម្ងាត់មួយ ដែលអាចជួយឱ្យលោកអ្នកអាចបើកស្តាប់បទចម្រៀង ឬសំឡេងវីដេអូក្នុង YouTube លើទូរស័ព្ទដៃ iPhone បានដោយមិនចាំបាច់ទុកអេក្រង់ទូរស័ព្ទឱ្យភ្លឺចោល។

១- ជាដំបូង សូមបើកដំណើរការកម្មវិធី Safari រួចចូលទៅកាន់អាសយដ្ឋាន www.youtube.com ហើយរកវីដេអូចម្រៀងដែលលោកអ្នកចង់បើកស្តាប់ ឬចម្លងអាសយដ្ឋានវីដេអូចម្រៀងដែលលោកអ្នកកំពុងបើកស្តាប់តាមកម្មវិធី YouTube បញ្ចូលក្នុងប្រអប់អាសយដ្ឋានគេហទំព័រក្នុងកម្មវិធី Safari។

២- បន្ទាប់មក ចុចលើប៊ូតុង Home ដើម្បីចាកចេញពីកម្មវិធី Safari។ ពេលនោះ សំឡេងចម្រៀងក៏ត្រូវឈប់ឮដូចពេលលោកអ្នកប្រើជាមួយកម្មវិធី YouTube ដូច្នោះដែរ ប៉ុន្តែ អ្វីដែលខុសគ្នានោះគឺ កម្មវិធី Safari អនុញ្ញាតឱ្យលោកអ្នកបើកស្តាប់សំឡេងរបស់វីដេអូតាម Control playback ដែលជាប់មកស្រាប់ជាមួយប្រព័ន្ធ iOS។

៣- បន្ទាប់មកទៀត លោកអ្នកគ្រាន់តែទាញផ្ទាំង Control Center ឡើង រួចចុចលើប៊ូតុង Play នោះចម្រៀងវីដេអូរបស់អ្នកនឹងបន្លឺសំឡេងឡើង ហើយលោកអ្នកអាចបិទអេក្រង់ឱ្យរលត់បានដោយសេរីតែម្តង៕

មតិយោបល់