ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្លែក! ទាហាន​ស្រី១៨០ ០០០ នាក់ក្លាយជា​ឧបករណ៍ផ្លូវភេទនៅកូរ៉េខាងជើង​

ទាហានស្រីដែលបានភៀសខ្លួនពីកូរ៉េ​ខាងជើង​បានអះអាងថា ស្ត្រីនៅក្នុងជួរកងទ័ពត្រូវបានរំលោភ និងយាយី ។នេះបើយោងតាមគេហទំព័រ Metro ចុះផ្សាយនៅពាក់កណ្តាលខែមីនា ឆ្នាំ​២០១៧។​
លោកស្រី Lee So Yeon បានចូលរួមបម្រើកងទ័ព នៅក្នុងឆ្នាំ​១៩៩២ ហើយបានរតគេ​ចខ្លួនពីការងារយោធានេះ នៅឆ្នាំ​២០០៧ ហើយបច្ចុប្បន្នកំពុងរស់នៅប្រទេស​កូរ៉េខាងត្បូង​។

បើទោះបីជាខ្លួនរួចខ្លួនពីការរំលោភបំពានផ្លូវភេទ ប៉ុន្តែ​នាង​នៅតែព្រួយបារម្ភ​សម្រាប់សុវត្ថិភាពនារីទាហានផ្សេង​ទៀត ហើយក៏មានស្ត្រីទាហានជាច្រើនបានចាកចេញបន្ទាប់ពីការរំលោភបំពានផ្លូវភេទ​។​
Lee So Yeon និយាយថា​ជាបទពិសោធន៍ ដែលខ្ញុំទទួលបានគឺ​មេបញ្ជាការ​ បានសរសើរខ្ញុំ រួចក៏ចាប់ត្រគាកខ្ញុំ និងអង្អែលក បូករួម​ស្ទាបអង្អែលខ្លួនប្រាណ។

នាងបានបន្ថែមថា បច្ចុប្បន្ននេះមានស្ត្រី​ជា​ទាហាន​ ចំនួន ១៨០ ០០០ នាក់នៅកូរ៉េ​ខាងត្បូង ហើយពួកគេបានប្រែក្លាយទៅជា​ឧបករណ៍បម្រើផ្លូវភេទ និងត្រូវបានចាប់រំលោភ ដោយ​អាជ្ញាធរ ឬ​មេបញ្ជាកា​រ ដែលបានបង្កើតឡើងដោយប្រទេសនេះ​។
សម្រាប់កូរ៉េ​ខាងត្បូង បានដាក់កំហិត​សម្រាប់ស្ត្រីឲ្យចូលបម្រើយោធា រយៈពេល ៧ឆ្នាំជាកំហិត ដែលចាត់ទុកថា ជា​រយៈពេលវែងជាងគេបំផុត លើពិភពលោក​៕​

មតិយោបល់