Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាចម្រៀងហូល...

តារាចម្រៀងហូលីវូត ៥ ដួង ដែលប្រិយមិត្តនិយាយដើមច្រើនជាងគេ ប្រចាំឆ្នាំ ២០១៦

ជាសិល្បករដែលមានការចាប់អារម្មណ៍ច្រើនពីមហាជនសាធារណ: ពួកគេមានកេរ្ដិ៍ឈ្មោះល្បី មានអ្នកគាំទ្រច្រើន មិនមែនប្រាកដថា តារានិមួយៗ អាចគេចផុតពីខ្សែចក្ខុរបស់ប្រិយមិត្តបានឡើយ ហើយការខិតខំបិទបាំងរឿងអាស្រូវមួយចំនួន របស់តារា ក៏គ្មានអាថ៌កំបាំងណាមួយ ដែលអ្នកសារព័ត៌មានមិនបានដឹងនោះដែរ ហើយមួយវិញទៀត មានតារាមួយចំនួនបានប្រើប្រាស់រឿងអាស្រូវរបស់ខ្លួន ធ្វើជាល្ខោនបំភ័ន្ដភ្នែក ដើម្បីស្រវ៉ាយកការចាប់អារម្មណ៍ពីប្រិយមិត្តអ្នកគាំទ្រ ។

ខាងក្រោមនេះមានតារាចម្រៀងហូលីវូត ៥ ដួង ដែលជាប់់ចំណាត់ថ្នាក់ប្រចាំឆ្នាំ ២០១៦ នឹងទទួលស្គាល់ថា ជាតារាសម្បូររឿងអាស្រូវច្រើនជាង ធ្វើឲ្យប្រមិត្តនឹកដើមមិនអាចបំភ្លេចបាន ៖

១. Taylor Swift
ជឿថាមានមនុស្សជាច្រើន ដែលបាននឹកដល់ឈ្មោះនាង បើទោះបីជានាងមិនមានបទចម្រៀងថ្មីៗចេញច្រើនក៏ដោយ ក៏ប៉ុន្ដែ ឈ្មោះរបស់នាងរមែងតែងតែមាននៅលើទំព័រមុខគេមិនចេះដាច់ មិនចេះចប់ នេះបើតាមរាប់ត្រួសៗ ចំណងជើងដែលចុះផ្សាយពីមិនតិចជាង ២០ រឿង ឡើយក្នុងមួយឆ្នាំនេះ ដូចជា ៖
– Taylor Swift បែកបាក់គ្នានឹងមិត្តប្រុស Calvin Harris បានសម្រេច
– Taylor Swift បណ្ដើរ Tom Hiddleston បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុសបាន ១៤ ថ្ងៃ
– Taylor Swift ច្រណែន តារាបង្ហាញម៉ូដ Kim Kardashian
-Taylor Swift លួចមានទំនាក់ទំនងជាមួយតារាអាស៊ី Lee Min Hoo
នៅមានរឿងជាច្រើនទៀតដែលបានចុះផ្សាយពីនាង Taylor Swift ។

២. Justin Bieber
មិនចាញ់គ្នាប៉ុន្មានដែល Justin Bieber មានរឿងអាស្រូវជាច្រើនបន្ដជាហូហែរនៅក្នុងឆ្នាំ ២០១៦ ក្នុងនាមជាតារាចម្រៀងដែល​មានសំណាក់អ្នកគាំទ្រច្រើន បែរជាប្រើអាកប្បកិរិយាឆ្មើងឆ្មៃ រហូតដល់ថ្នាក់វ៉ៃអ្នកគាំទ្ររបស់បែកមាត់ ហើយរឿងនេះដែរ ជារឿងដែលធ្វើឲ្យគាំទ្ររបស់ Justin Bieber មានការហួសចិត្តយ៉ាងខ្លាំងសម្បា ហើយអ្វីដែលកាន់តែធ្វើប្រិយមិត្តកាន់តែ​ភ្ញាក់ផ្អើលបំផុត ចំពោះរូបលោក គឺ ការបែកធ្លាយរូបអាក្រាតកាយនៅកោះ​ ជាតារាបង្ហាញម៉ូដស្រីជនជាតិ អូស្រ្ដាលី ។

៣. Beyoncé
ចំពោះនារីម្នាក់នេះវិញ គឺមានភាពខុសគ្នាពីតារាចម្រៀងពីរដួងខាងលើវិញ នាងជាតារាចម្រៀងមួយរូបដែលបានធ្វើឲ្យប្រិយមិត្ត ចងចាំពីរូបនាងមិនអាចបំភ្លេចបាននា ឆ្នាំ ២០១៦ នេះ គឺ បទចម្រៀងរបស់នាងផ្ទាល់តែម្ដង ព្រោះថា បើយោងតាមរបាយការណ៍ចុងក្រោយបានចេញផ្សាយ របស់ក្រុមហ៊ុន Google បានបញ្ជាក់ប្រាប់ថា តារាចម្រៀង Beyoncé បានស្ថិតនៅលើលំដាប់កំពូលតារាង ដែលមានអ្នកបានស្វែងរករូបនាង នេះសបញ្ជាក់ផងដែរថា Beyoncé គឺបានទាញយកប្រជាប្រិយភាពច្រើនជាងគេនៅក្នុងចំណោមតារាចម្រៀងនានា ក្នុងសិល្បហូលីវូត ។

៤. Rihanna
តារាចម្រៀងស្បែកខ្មៅរលោង នាង Rihanna ដោយសារតែភ្លើងស្នេហ៍ថ្មីបានបង្កាត់ឡើង បានធ្វើឲ្យអនុភាពនៃការចាប់អារម្មណ៍ មកលើរូបនាង មានសន្ទុះមិនចាញ់តារាដ៏ទៃ បើទោះបីជានាងមិនសូវមានបទចម្រៀងចេញថ្មី ឬ រឿងអាស្រូវច្រើនដូចតារាដ៏ទៃទៀត តែរូបនាងផ្ទាល់ គ្មានការលាក់បាំងអ្វីចំពោះអ្នកសារព័ត៌មានឡើយ នាងបានប្រកាសពីប្រាក់ចំណូលរបស់នាង ចំពោះទស្សនាវដ្តីសេដ្ឋកិច្ចពិភពលោកផងដែរ ។

៥ . Lady Gaga
តារាចម្រៀង Lady Gaga ក្រោយការជាប់ឆ្នោតរបស់លោកប្រធានាធិបតីថ្មី លោក ដូណាល់ត្រាំ នាងជាតារាចម្រៀងដំបូងដែលបានក្រោកឈរប្រឆាំង សម្ដែងការមិនពេញចិត្តចំពោះការជាប់ឆ្នោតរបស់ លោក ត្រាំ នាងបានឈរសម្ញែងខ្លួនយ៉ាងសង្ហារកាន់បដារ លើកឡើងនៅលើឡានសំរាមប្រកាសស្អប់ នឹងប្រឆាំង លោក ត្រាំ ៕

Loading...