តាកែវ: ព្រះសុរិយាទន់ទាបរៀបនឹងអស់ស្តង់គត់ នៅមិនដល់ប៉ុន្មាននាទីខាងមុខ កែវភ្នែកស្រ្តីចំណាស់ម្នាក់ ដែលរាងកាយមានស្នាមដុំបៅ និងជាំស្ទើរតែគ្រប់កន្លែង គាត់បានសំលឹងរំពៃឡើងលើដោយពន្លើពាក្យតិចៗ លាយឡំកំដៅព្រះអាទិត្យ ដែលមិនទាន់អស់កំឆួល បាននិងកំពុងបាញ់ចុះមកចំដំបូងខ្ទមស្លឹកដ៍ធ្លុះធ្លាយរបស់គាត់ ថា “នៅបាំងមិនប៉ុន្មានខែទៀតទេ ខ្ទមកំសត់ធ្លុះធ្លាយដែលធ្លាប់តែស្ទាបអង្អែល នឹងស្លាប់ចោលខ្ញុំហើយ”។
ស្នូរសម្លេងខ្សាវៗពោលពាក្យយ៉ាងដូច្នេះ បន្ទាប់ពីត្រចៀកទាំងគូររបស់គាត់ បានលឺសម្លេងថា ខ្ទមកំសត់ក្នុងពេលដ៍ខ្លីខាងមុខនេះ នឹងត្រូវឃ្លាតឆ្ងាយពីស្រ្តីចំណាស់ដែលពិការជើង និងកូនពិការភ្នែកហើយ ប៉ុន្តែរំពេចមកវិញដោយទ្រលំថ្មីផុសឡើងនៅកណ្តាលភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត ពីរាជធានីភ្នំពេញ។
គ្រាន់តែលឺសម្លេងទាំងនេះ បានបន្លើឡើងក្បែរគំត្រចៀកភ្លាម ទឹកនេត្រាដ៍ថ្លាយ៉ង់ក៍បានហូរចុះមកឆ្លងកាត់ផែនថ្ពាល់ដ៍ជ្រីញជ្រួញលោកយាយ ដែលមានវ័យ៨៣ឆ្នាំដោយមិនដឹងខ្លួន ពេលនោះហើយស្នាមញញឹម លាយឡំនិងសម្លេងអួលដើម ក អំណរដោយទឹកភ្នែក ក៍បានផុសឡើងនៅមុខប្រជាពលរដ្ឋជាច្រើននាក់ ដែលមិនធ្លាប់មានពីមុនមក។
ក្តីសង្ឃឹមអ្នកភូមិត្រពាំងត្រយឹង ដែលធ្លាប់តែចង់ឃើញ វាសនា លោកយាយ សាន់ តៅ វ័យ៨៣ឆ្នាំមានកូន៣នាក់ (ស្រី២ប្រុស១) កូនប្រុសលោកយាយពិការជើង និងភ្នែកតាំងពីកំណើត ចំណែកលោកយាយមានជំងឺប្រចាំកាយ (ក្វិន) បានដូចបំណងហើយ ពេលនោះស្នូរសម្លេងសើចសប្បាយក្នុងភូមិដ៍ចំណាស់មួយនេះ ក៍បានកើតឡើងសារជាថ្មី។
ស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៍តូចមួយ
ដែលមានទំហំ២ឬ៣ម៉ែត្រ កំពស់ជាងកន្លះម៉ែត្រពីដី ក្រាលដោយរនាបឬស្សីបាក់ប្រហោង លាយឡំស្នូរសម្លេងខ្យល់បានបក់ផាយផាត់ រសាត់ជាមួយនិងពពកខ្មៅដុំៗ កលនឹងភ្លៀងៗម្តងៗ ខណ:ផ្ទៃដីជុំវិញនោះបានប្រេះបែកក្រហែង មួយថ្ងៃៗរងចាំតែព្រះភិរុណធ្លាក់ចុះមក វាសនាលោកយាយ សាន់ តៅ និងកូនពិការភ្នែកពីកំណើត ពេលនេះត្រូវបានព្រហ្មលិខិតផ្តល់ក្តីសង្ឃឹមហើយ បន្ទាប់ពីទ្រនំថ្មី នឹងលេចឡើងក្នុងពេលឆាប់ៗជាមួយនឹងអណ្តូងទឹក ដ៍ថ្មីស្រឡាងមួយក្នុងភូមិ។
ក្រោយការផ្សព្វផ្សាយពីសារព័ត៏មាន Post News ដែលទើបនឹងបង្កើតឡើង បានរយៈពេលជាង១ខែ
ជាមួយនិងបណ្តាញសង្គមហ្វេសប៊ុក បានតែ១ថ្ងៃប៉ុណ្ណោះ ប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុកក្នុងនោះមានទាំងតារាចម្រៀងផងដែរ ក៍បានបង្ហាញនូវការចាប់អារម្មណ៍ វាសនា លោកយាយពិការជើង និងកូនពិការភ្នែក រហូតម្នាក់ៗ នាំយកអំណោយស្ទើរតែគ្រប់មុខ និងថវិការមកប្រគល់ និងសួរសុខទុក្ខជាមួយលោកយាយ ទោះបីការធ្វើដំណើរចំណាយពេលជិត១ម៉ោង ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ២យ៉ាងណាក៍ដោយ ក៍ម្នាក់ៗនៅតែឆ្លៀតពេលចង់មក ចង់ឃើញនិងចង់ស្តាប់ដោយផ្ទាល់ផងដែរ មិនតែប៉ុណ្ណោះសូម្បីតែព្រះសង្ឃពេលខ្លះនិមិន្តតាំងពីខេត្តឆ្ងាយ ហេតុតែចង់ឃើញនិងចង់ជួយលោកយាយ សាន់ តៅ ក្រៅពីនោះមានទាំងក្រុមយុវជនចុះមក តំណាងជាប្រមុខរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា លោកយាយមានសេចក្តីរីករាយ ជាអនេកដោយទទួលបានអំណោយពី៖
-សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថរិកាចំនួន ៥០ម៉ឺនរៀល និងសម្ភារៈសំរាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាច្រើនគ្រឿង
-ឯកឧត្តម ម៉ក់ ជីតូ ថវិការចំនួន ២០ម៉ឺនរៀល
-លោកឧត្តមសេនីយ៏ ឡុង ស្រេង ថវិការចំនួន ៥០$
-លោក ឌី រត្ន័ខេមរុណ ថវិការចំនួន ១០ម៉ឺនរៀល
-បង ស្រីរត្ន័ ថវិការចំនួន ១០ម៉ឺនរៀល
-Trang Sivbrang (អាមេរិច) ថវិការចំនួន ១០$
-បងស្រី រឿន កន្និកា ថវិការចំនួន ៥ម៉ឺនរៀល
-បងស្រី ល័ក្ខ ថវិការចំនួន ៥ម៉ឺនរៀល
-បងស្រី បញ្ញារិទ្ធ ពេជ្រម៉ូនីកា ថវិការចំនួន ៥ម៉ឺនរៀល
-មូលនិធិយុវជនខ្មែរស្ម័គ្រចិត្តនៅកូរ៉េ ថវិការចំនួន ១០០$
-លោក សួន ម៉ូលី និង គ្រួរសារ ថវិការចំនួន ១០$
-បងស្រី ហ៊ន ចរិយា ថវិការចំនួន ៥ម៉ឺនរៀល
-លោក ស្រេង ដារ៉ា ថវិការចំនួន ២០$
-លោក អ៊ុក សុភ័ក្រ្ត ថវិការចំនួន ៥$
-លោក ប៉ឹង ឆដា ថវិការចំនួន ១០$
-លោក អោក រតនៈ ថវិការចំនួន ៥$
-លោក ឃុន ឌីបូរិន ថវិការចំនួន ៣ម៉ឺនរៀល
-លោក ច័ន្ទមករា ថវិការចំនួន ២ម៉ឺនរៀល
-លោក ហោ ដារិទ្ធ ថវិការចំនួន ១ម៉ឺនរៀល
គួររំឭកថា លោកយាយតៅបានជួបគ្រោះថ្នាក់ដ៍ធ្ងន់ធ្ងរ ដោយកូនប្រុសពិការរបស់គាត់បានយកកង់ឌុបគាត់ធ្លាក់ចូលក្នុងព្រែក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាល ជើង និងដៃ ហើយគ្មានលទ្ធភាព ព្យាបាលដេកនៅមន្ទីពេទ្យទេ ពោលគឺដេកឈឺនៅក្នងខ្ទមស្លឹកកំសត់ រងចាំតែមច្ចុរាជមកទទួលយកប៉ុណ្ណោះ។
លោក សាន់ លន់ កូនប្រុសលោកយាយ សាន់ តៅ ដែលជាជនពិការផងនោះ បាននិយាយថា ដោយអាណិតម្តាយចង់ស្តាប់ធម៌នៅឯវត្ត ក៍យកកង់ឌុបគាត់បានប្រហែល៣០ម៉ែត្រ ពីផ្ទះក៍ដួលធ្លាក់ចូលក្នុងព្រែកតែម្តង។ លោកបន្តថារូបលោក នៅជាមួយម្តាយខ្វិន ហើយបងស្រី២នាក់ (ម្នាក់មេម៉ាយ) និងម្នាក់ទៀតក្រីក្រ។ លោកយាយ សាន់ តៅ បានបងប្អូនប្រជាពលរដ្ឋ និងកូនចៅជួយមើលជំងឺតែមិនបានដិតដល់ទេ៕
មតិយោបល់