ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកូរ៉េ​ ៤ ដួង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អន់ចិត្ត​ព្រោះតែ​មិនមែន​នៅ​លីវ​​

នៅ​ពេល​ថ្មីៗ​នេះ​ដែរ​នៅលើ​ទំព័រ MW បានធ្វើការ​ស្ទាបស្ទង់ ជាមួយ​នឹង​សំនួរ​សួរថា “​ហេតុ​អ្វី​អ្នកជា​បុរស​ដែល​ក្រៀមក្រំ ព្រោះតែ អ្នក​មិន​មែន​ជា​មនុស្ស​ដែល​ស្ថិតនៅ​ខ្លួន​មួយ​”?
​លទ្ធផល​បាន​បង្ហាញថា Rain បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន មាន​ការសោកស្តាយ​ជាទីបំផុត ព្រោះ​តែ​គាត់​មាន​ទំនាក់ទំនង​ជាមួយ​នឹង តារា​សម្តែង Kim Tae Hee ។​អ្នក​ដែល​តាម​ពីក្រោយ​នៃ​ការឆ្លើយ​សំនួរ​នេះ មាន​តារា Won Bin លេខ ៣ Jo In Sung និង​លេខ ៤ Lee Byung Hun ។​

​តារាចម្រៀង Rain ទទួលបាន 56,4 ភាគរយ ដែល​អ្នកគាំទ្រ​បាន​បោះឆ្នោតឲ្យ ។​នៅ​ឆ្នាំ​នេះ​ដែរ នាង Kim Tae Hee ក៏​មាន​ពាក្យ​ច​ចាម​អារាម​ទំនាក់ទំនង​ជាមួយ​នឹង Rain ។​
https://i1272.photobucket.com/albums/y389/domneng/Rain_zpsc2508752.jpg
Won Bin ទទួលបាន ២៤,៤​ភាគរយ ដែល​អ្នកគាំទ្រ​បោះឆ្នោតឲ្យ ។ មានពេលខ្លះ Won Bin បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រី​មាន​ការសោកស្តាយ ជាមួយនឹង​រូបភាព​ដែល​គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង Lee Na Young ដែល​លេចមុខ​លើ​បណ្តាញ​អន​ឡា​ញ ។ ជាមួយនឹង​គ្នា​នេះដែរ Dara (2Ne1 ) ក៏បាន​ចែករំលែក​រូបភាព នៅលើ​ធ្វី​ត​ទ័​រ​ខ្លួន​។​
https://i1272.photobucket.com/albums/y389/domneng/WonBin_zps688bcac9.jpg
Jo In Sung ក៏​ទទួលបាន ១២,៥ ភាគរយ ចំពោះ​ការបោះឆ្នោត និង​ឆ្លើយ​សំនួរ​ខាងលើ​នេះ ។ បន្ទាប់ពី​ធ្វើឲ្យ​ស្ត្រី​ជា​ច្រើន​បាក់ចិត្ត នៅ​ចន្លោះ​នេះដែរ ក៏​ធ្វើឲ្យ​អ្ន​គាំទ្រ​ជាច្រើន​ឈឺចាប់ ព្រោះតែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង Kim Min Hee ។​
https://i1272.photobucket.com/albums/y389/domneng/JoInSung_zps6384db4c.jpg
Byung Hun Lee បានបង្ហាញ​ទំនាក់ទំនង​ជា​សាធារណៈ ជាមួយនឹង Lee Min Jung កាលពី​ឆ្នាំ ២០១២ ។ នៅ​ខែ​ក្រោយ​នេះ​ដែរ Byung Hun Lee និង មិត្តស្រី​ខ្លួន​នឹង​រៀបការ ។​តារា​សម្តែង Lee Min Jung នៅ​ពេល​ថ្មីៗ​នេះ​ក៏​លេចមុខ​ក្នុង​ខ្សែភាពយន្ត ហូ​លី​វ៉ូ​ត GI Joe និង Red 2 និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន មាន​អារម្មណ៍​ឈឺចាប់​ព្រោះតែ ពួកគេ​ទាំង​ពីរ​អ្នក​ហៀបនឹង​រៀបការ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/LeeByungHun_zps6e84236f.jpg

មតិយោបល់