អ្នកនាង អេន ថងប្រាក់ស៊ុម ជាសិល្បករពហុជំនាញក្នុងប្រទេសថៃ ដែលនាងមានអាជីពជា តារាសម្ដែងតួឯកស្រី ជាអ្នកដឹកនាំរឿង នឹង ដឹកនាំកម្មវិធីផ្សេង ដោយសង្កេតឃើញថា នាឱកាសឆ្លងឆ្នាំថ្មី ២០១៧ អ្នកនាង អេន ថងប្រាក់ស៊ុម បានបង្ហោះរូបភាពរបស់នាង ក្នុងដំណើរកំសាន្ដទៅកាន់តំបន់ទេសចរណ៍នៅខេត្ត ឈៀងម៉ៃ តែម្នាក់ឯងដោយមិនមានភាពខ្វាយខ្វល់ ពីសំណាក់មិត្តប្រុសឡើយ ។
តាមរយៈសារព័ត៌មានថៃ TvPool បានពោលថា ទីបំផុតបានធ្លាយចេញនូវរូបភាពស្អាតៗ បែបធម្មជាតិស្រស់ ដែលនាងបានរត់គេចចេញពីទីក្រុង មកធ្វើដំណើរកំសាន្ដនៅខេត្ត ឈៀង រ៉ៃ នាថ្ងៃឈប់សម្រាកឆ្លងឆ្នាំថ្មី តែរឿងមួយនេះហ្វេនៗអ្នកគាំទ្រ បានរអ៊ូរទាំយ៉ាងខ្លាំង ព្រោះមិនឃើញមានរូបភាពផ្អែមល្ហែមជាមួយសង្សារ លោក អេ ធីនផាន់ មិនទៅជាមួយគ្នា តែបានត្រឹមទស្សនារូបទេសភាពជំនួសវិញ ។
សូមជម្រាបបន្ថែមថា អ្នកនាង អេន ថងប្រាក់ស៊ុម ទើបតែបង្ហាញមុខសង្សារប្រុសរបស់ខ្លួន កាលពីថ្ងៃសម្ភោធក្រុមហ៊ុន អចលនទ្រព្យ កាលជាង ៣ ខែមុននេះប៉ុណ្ណោះ ព្រោះតាំងពីចូលសិល្បជាង ៣០ ឆ្នាំនេះអ្នកនាងមិនដែលបង្ហាញមុខមិត្តប្រុសឡើយ ៕
ប្រភព៖ TvPool
មតិយោបល់