អ៊ីរ៉ាកៈ ក្រុម ISIS បានបើកការវាយប្រហារនៅប៉ុស្តិ៍ត្រួតពិនិត្យប៉ូលិសអ៊ីរ៉ាក់មួយ នៅភាគខាងត្បូងជិតទីក្រុង Najaf កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ប៉ូលិស ៧ នាក់ ជាកងកម្លាំងរដ្ឋាភិបាលនៅភាគខាងជើង បង្កើតទ្បើងដើម្បីបង្កើនការប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុង Mosul ។ នេះបើយោងតាមរយៈ សារព័ត៌មានអ៊ីរ៉ាក់ អាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។
ការវាយប្រហារនេះ គឺមានជាប់ពាក់ព័ន្ធនឹងក្រុមខ្មាន់កាំភ្លើង និងការវាយប្រហារគ្រាប់បែកអត្តឃាតក្នុងរថយន្ត ដែលបានធ្វើទ្បើង ក្រោយការបំផ្ទុះគ្រាប់បែកមួយ នៅពេលថ្មីៗនេះ នៅទីក្រុងបាដាដ ដែលបណ្ដាលឲ្យមនុស្ស ២៩ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងបួស៕
មតិយោបល់