ក្រោយពីចូលរោងការបាន ៧ខែ ប្រពន្ធតារាចម្រៀង កែវ វាសនា សម្រាលបានកូនប្រុស១ រាងទ្រលុកទ្រលន់ ។
នៅម្សិលមិញនេះដែរភរិយារបស់លោក កែវ វាសនា បានបង្ហោះនៅលើហ្វេសប៊ុក បង្ហាញរូបកូនប្រុសរបស់ខ្លួន ឈ្មោះ Chy Fu ដែលមានទម្ងន់ ៤,២ គីឡូក្រាម ដោយសារតែថ្លោះពេក កែវ វាសនា និងប្រពន្ធបានសម្រេចចិត្ត ធ្វើការឆ្លងទន្លេ ដោយការវះកាត់។
បញ្ជាក់ផងដែរថា កែវ វាសនា បានចូលរោងជាមួយភរិយា កាលពីដើមខែ ឧសភា ឆ្នាំ២០១៦នៅបន្ទាយមានជ័យ ដែលគិតមកដល់ពេលនេះ គឺ ៧ខែឲ្យតែម្តង សម្រាប់ចំណងអាពាហ៍របស់ពួកគេ៕


មតិយោបល់