ព័ត៌មានសុខភាព

ពេលវេលាដែលមនុស្សស្រី និងមនុស្សប្រុស ចង់រួមភេទខ្លាំងបំផុត

តើនៅពេលណា ដែលមនុស្សប្រុសស្រីមានអារម្មណ៍ត្រេកត្រអាលខ្លាំងបំផុត? ប្រសិនបើអ្នកបានដឹងពីចម្លើយពិត នោះជីវិតផ្លូវភេទរបស់លោកអ្នកនឹងកាន់តែមានភាពផ្អែមល្ហែម ស្និទ្ធស្នាល ស្អិតរមួតបេះមិនចេញឡើយ។

ចំពោះមនុស្សស្រី អារម្មណ៍ចង់រួមភេទខ្លាំងបំផុតមានត្រឹមតែ២ទៅ៣ដងប៉ុណ្ណោះក្នុង១ខែ គឺខុសពីមនុស្សបុ្រសទាំងស្រុង។ មនុស្សស្រីមានអារម្មណ៍ចង់រួមភេទខ្លាំង ក្នុងអំឡុងពេលនៃការបញ្ចេញអូវុល។ ការបញ្ចេញអូវុល កើតឡើងដោយសារតែអ័រម៉ូន Estrogen កំពុងតែកើនឡើងខ្លាំង ហើយត្រូវការបញ្ចេញ។ មិនតែប៉ុណ្ណោះ នេះក៏ជាពេលដែលមនុស្សស្រីមានភាពស៊ិចស៊ី ហើយមានភាពទាក់ទាញបំផុតដែរ។

ដើម្បីដឹងពីវដ្តនៃការបញ្ចេញអូវុលរបស់ស្រ្តី បុរសជាដៃគូរត្រូវក្លាហានសួរត្រង់ៗ ព្រោះវាជាអាថ៌កំបាំងដ៏ធំរបស់ស្រ្តី។ មួយវិញទៀត អំឡុងពេលស្រ្តីមានផ្ទៃពោះនៅត្រីមាសទី២ (ខែទី៣ ទៅខែទី៦) ក៏ជាពេលអ័រម៉ូន Estrogen កើនឡើងខ្ពស់ ដែលធ្វើឲ្យស្រ្តីចង់រួមភេទក្នុងដំណាក់កាលនេះ ហើយចំណង់ផ្លូវភេទនឹងថយចុះវិញនៅត្រីមាសទី៣។

ចំណែកឯមនុស្សប្រុស ប្រាថ្នាចង់រួមភេទយ៉ាងខ្លាំង នៅពេលអាកាសធាតុចុះត្រជាក់ ព្រោះភាពត្រជាក់អាចធ្វើឲ្យកំហាប់មេជីវិតឈ្មោលមានការកើនឡើង ដែលត្រូវការបញ្ចេញ។ លើសពីនេះទៅទៀត នេះក៏ជាពេលវេលាល្អសម្រាប់ការបន្តពូជផងដែរ។ ជាធម្មតាមិនថាប្រុស ឬស្រី តែងតែចង់ស្វែងរកភាពកក់ក្តៅនៅពេលដែលអាកាសធាតុត្រជាក់ៗ៕

មតិយោបល់