នៅល្ងាចថ្ងៃទី៤ មករា ពិធីការិនីប្រចាំទូរទស្សន៍អប្សរា នាង ដួង ម៉ាណា បានចូលរោងការហើយ ដោយអាពាហ៍ពិពាហ៍របស់នាងត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានធំមួយនៅជិតវិទ្យាល័យបុរី១០០ខ្នង ដោយត្រូវបានតារាសិល្បៈអះអាងថារៀបចំនួន៥០តុ។
ពិធីនេះមានការអញ្ជើញតារាសិល្បៈប្រមាណជាជាង១០០នាក់ ដោយស្វាមីរបស់នាងត្រូវបានគេអះអាងថាស្រលាញ់គ្នាយូរឆ្នាំមកហើយ បន្ទាប់ពីនាងឡើងកូដ ក្នុងអាជីពជាពិធីការិនីនៅអប្សរា។ យ៉ាងណាក៍ដោយនៅមិនទាន់ដឹងថា ស្វាមីរបស់នាងមានមុខរបរអ្វី និងបានប្រគល់ថ្លៃបណ្ណាការប៉ុន្មានអោយនាង ក្នុងពិធីមង្គលការនេះទេ។ តារាសិល្បៈជាច្រើនបានអះអាងថា ស្វាមីរបស់នាងជាអ្នកធ្វើការ និងថានាងធ្វើពិធីទទួលភ្លៀវ៥០តុនៅល្ងាចថ្ងៃទី៤ មករានេះ ដោយមានតារាសិល្បៈមួយចំនួនធំត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស៕









មតិយោបល់