ព័ត៌មានសេដ្ឋកិច្ច

វិទ្យាស្ថានខុងជឺ នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនដំបូង ដល់មន្រ្តីបុគ្គលិកកម្ពុជា

វិទ្យាស្ថានខុងជឺ នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនជាលើកដំបូង នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ ដើម្បីបណ្តុះបណ្តាលដល់ធនធានមនុស្សកម្ពុជា ផ្នែកភាសាចិន ងាយស្រួលក្នុងការត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ មកកម្សាន្តនៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីម្សិលមិញនេះ។

អាជ្ញាធរជាតិអប្សរា នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ជាពិសេសមន្រ្តីបុគ្គលិកដែលធ្វើការផ្ទាល់ជាមួយស្ថាប័ន មកពីប្រទេសចិន ដែលកំពុងអនុវត្តការងារអភិវក្សជួសជុលក្នុងតំបន់អង្គរ។

ជាការឆ្លើយតប លោក Yang Huiwen អនុប្រធានមន្ទីរអប់រំខេត្តជាំងស៊ី នឹងជម្រុញឲ្យដំណើរការសិក្សានេះបានរលូន តាមរយៈវិទ្យាស្ថានខុងជឺ ហើយសិក្ខាកាមក៏អាចមានឱកាសទៅសិក្សានៅប្រទេសចិនដោយផ្ទាល់ផងដែរ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅឆ្នាំ ២០២០ កម្ពុជាត្រូវការ មគ្គុទ្ទេសក៍ទេសចរប្រមាណ ១ម៉ឺន ប៉ុន្តែបច្ចុប្បន្ន មានត្រឹមតែ ៤ពាន់នាក់ ហើយមគ្គុទ្ទេសក៍ទេសចរខាងភាសាចិន មានប្រមាណ ៥០០នាក់ប៉ុណ្ណោះ។

ជាចុងក្រោយ លោកបានឲ្យដឹងថា ត្បិតតែចិន មានកំណើនភ្ញៀវទេសចរណ៍មកកម្ពុជា ក៏ពិតមែន តែក៏មិនគួរភ្លេចពីភ្ញៀវឥណ្ឌាដែរ ព្រោះឥណ្ឌាជាប្រទេសមហាយក្សអាស៊ី និងមានប្រជាជនច្រើនលាននាក់ ដែលជាយុទ្ធសាស្រ្តទីផ្សារទេសចរណ៍របស់កម្ពុជាផងដែរ៕

មតិយោបល់