ព័ត៌មានសិល្បៈ និងកម្សាន្ត

តោះ! មកស្ទូងស្រូវជាមួយ Pancake នៅខេត្តសុរិន្ទ​

ថៃ: ថ្ងៃនេះប្លែកភ្នែកទៀតហើយ Post News នឹងនាំអារម្មណ៍ប្រិយមិត្ត​អ្នកទាំងអស់គ្នាមកស្ទូងស្រូវធ្វើស្រែជាមួយ Pancake ដែលតារារូបទើបតែចប់បេសកកម្ម តន្ត្រីសប្បុរសធម៌អង្គរនៅប្រទេសកម្ពុជាងថ្មីៗ។

Pancake ឈ្មោះពិត កញ្ញា Khemanit Jamikorn បានបំពេញបេសកកម្មថ្មីមួយទៀតហើយ ក្នុងការចុះជួយកិច្ចការសង្គម នាងបានចុះជួយសំអាតបរិវេនវាលស្រែ នឹងជួយចុះស្ទូងស្រូវប្រជាពលរដ្ឋនៅខេត្ត សុរិន្ទ ប្រទេសថៃ ។

នេះក៏បង្ហាញការខិតខំប្រឹងប្រែងមួយ ដែលមាននៅក្នុងគម្រោង​ការណ៍គាំទ្រ ព្រះរាជកិច្ច​ព្រះមហាក្សត្រថៃផងដែរ ។ នាងបានលះបង់ពេលវេលាថតរឿង ដែលអាចរកចំណូលបានរាប់លានបាត ដើម្បីមកចុះជួយប្រជាពលរដ្ឋ ក្នុងសង្គមវិញ ដែលជាគំរូល្អមួយសម្រាប់តារាភាពយន្តដ៏ទៃទៀត ។ សូមបញ្ចាក់ថា ព័ត៌មាននេះដកស្រង់ពី គេហទំព័រ TVPOOL ថ្ងៃទី០៩ ខែកញ្ញា ៕​

pancake

pancake1

pancake2

pancake3

pancake4

pancake5

pancake6

អេបិល

មតិយោបល់