តារាសម្ដែងស្រី ប៉ាន់ ប៉ាន់ ឬ ណាណាក់ សុចារីតផុត ជាតារាសម្ដែងប្រចាំ ក្រុមហ៊ុន GMM Grammy ដែលជាតារាស្រីមានឈ្មោះល្បីល្បាញមួយរូប តាមរយៈរឿងភាគទូរទស្សន៍ជាច្រើន ដែលនាងបានសម្ដែង ហើយនៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ សារព័ត៌មានថៃ បានទទួលដំណឹងមកថា តារាស្រីរូបនេះបាន ធ្វើអត្តឃាតខ្លួនឯង ដោយដេកស្លាប់នៅរថយន្ដ ខណៈខាងប៉ូលិសបានប្រទះឃើញសាកសពនាងនៅក្នុងរថយន្ដផ្ទាល់ខ្លួននាង នាវេលាម៉ោង ០៦ ព្រឹកថ្ងៃនេះ ។
តារាសម្ដែងស្រី ប៉ាន់ ប៉ាន់ អាយុ ២០ ឆ្នាំ បានធ្វើអត្តឃាតខ្លួនដេកស្លាប់នៅក្នុងរថយន្ដ ដោយខាងមន្រ្ដីប៉ូលិសបានប្រមូលបាននូវ វត្ថុតាងដូច ការបូបលុយរបស់នាង នឹង មានថ្នាំងងុយដេកក្នុងការបូបផងដែរ ទើបប៉ូលិសសន្និដ្ឋានបានថា នាងទំនងជាលេបថ្នាំងងុយដេកជាច្រើនគ្រប់ រួចដេកស្លាប់នៅក្នុងរថយន្ដតែម្ដង ដោយសភាពសព ប៉ូលិសអះអាងថា ទើបតែស្លាប់បាន ២ ម៉ោងតែប៉ុណ្ណោះ ។
សូមជម្រាបបន្ថែមថា តារាសម្ដែងស្រីរូបនេះ មានក្រុមគ្រួសារដែលស្ថិតក្នុងឋានៈអភិជន ក៏ប៉ុន្ដែ មិនទាន់មានការអះអាងមូលហេតុណា មួយដែលអាចបញ្ជាក់ពីខាងក្រុមគ្រួសាររបស់នាង បន្ថែមពីការករណីការធ្វើអត្តឃាត របស់តារាស្រី ប៉ាន់ ប៉ាន់ នៅឡើយទេ ។
គួរបញ្ជាក់ផងដែរថា ស្ថានការណ៍កើតហេតុខាងលើវាគ្រាន់តែជាឈុតឆាកដែល បានបង្ហាញថែមនៅក្នុងរឿង ” I Hate You I Love You ” ភាគទី ៤ ដោយត្រូវដាក់បញ្ចាំងនៅថ្ងៃសៅរ៍ទី ៧ ខែ មករា ឆ្នាំ ២០១៧ នាវេលាម៉ោង ២០ : ០០ នាទី តាមរយៈ Line TV ៕
https://www.youtube.com/watch?v=H5GOZTo7e3Q


មតិយោបល់