ភ្នំពេញ៖ តារាសម្តែង សាវិន ហ្វីលីព បានធ្វើការសរសើរដល់មង្គលការពិធីការិនី ដួង ម៉ាណា ដែលមិនបានដាក់គ្រឿងស្រវឹង ទទួលភ្ញៀវ កាលពីរាត្រីយប់មិញ ដែលធ្វើឡើងនៅភោជនីយដ្ឋានមួយកន្លែង នៅបុរី១០០ខ្នង ។
លោក សាវិន ហ្វីលីព តារាសម្តែងកំពុងមានកេរ្តិ៍ឈ្មោះ ល្បីល្បាញតាមរយៈភាពយន្តដឹកនាំដោយផលិតករអន្តរជាតិ បានលើកឡើងថា លោកពិតជាសរសើរដល់ ដួង ម៉ាណា ដោយមិនបានរៀបចំគ្រឿងស្រវឹងដល់ភ្ញៀវ ដែលបានចូលរួមពិធីមង្គលការ របស់នាង។ លោកថា ក្នុងពិធីនេះមានដែរ តែមានតិច គឺ ១កំប៉ុង ទៅ២កំប៉ុង សម្រាប់ភ្ញៀវណាដែលចង់បាន តែភ្ញៀវដែលគេដឹងតាមរយៈធៀបអញ្ជើញ គឺគេមិនហៅពិសារនោះទេ ។
តារាសម្តែងល្បីឈ្មោះខាងលើថា «គោលបំណងធំរបស់ ដួង ម៉ាណា គឺគាត់ចង់ធ្វើអាពហា៍ពិពាហ៍ ដែលគ្មានគ្រឿងស្រវឹង ដោយខ្លាចភ្ញៀវចេញទៅវិញ ខ្លាចគ្រោះថ្នាក់ចរាចរណ៍»។
បញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី៤ មករា ពិធីការិនីល្បីឈ្មោះនាងដួង ម៉ាណា បានចូលរោងការយ៉ាងអធឹកអធមជាមួយនឹងប្រធានទីផ្សារប្រចាំក្រុមហ៊ុនមួយ បន្ទាប់ពីអ្នកទាំងពីរស្គាល់គ្នា ប្រមាណជាង៣ឆ្នាំ តាមរយ:បណ្ដាញហ្វេសប៊ុក។ នាងបានប្រកាសនឹងឡើងយន្តហោះចេញទៅក្រៅប្រទេសនៅថ្ងៃទី៦ មករានេះហើយ ដើម្បីដើរកម្សាន្តផង និងក្រេបទឹកឃ្មុំផង៕


































មតិយោបល់