ក្នុងរឿង«ពស់កេងកង»ដែលបានក្រុងពាលីនៅស្ថានីយទូរទស្សន៍PNN កាលពីព្រឹកថ្ងៃទី៥ មករា គេចាប់អារម្មណ៍តួអង្គកុមារីជូលី ដែលបានសម្ដែងជាតួអង្គកូនពស់កេងកងយ៉ាងខ្លាំង ដោយសារតែសក់ពស់ដែលតម្រូវអោយនាងពាក់សម្ដែងរឿង គឺពស់រាប់ក្បាលបញ្ចូលគ្នា ហើយមានទម្ងន់ជាង២គីឡូ។ នាងថានេះជារឿងទី១ ដែលនាងមានឱកាសបានសម្ដែងជាមួយសត្វ ហើយជារឿងដែលខាងផលិករតម្រូវអោយនាងដើរតួជានាងសក់ពស់ ហើយពស់ពិតប្រាកកមិនលាយពស់ជ័រ ដូចការសម្ដែងតួអង្គសក់ពស់មុនៗ។
ជូលី ដែលមានវ័យ១០ឆ្នាំ បានអះអាងថានាងធ្លាប់ប្រឡូកការសម្ដែងកុនតាំងពីវ័យ៧ឆ្នាំម្ល៉េះ ដោយរឿងដែលនាងបានសម្ដែងក៏មានការទទួលស្គាល់ពីក្រុមផលិតករផងដែរ ទើបនាងទទួលបានឱកាសបានតំណែងជាតួអង្គកូនពស់កេងកង ដែលត្រូវសម្ដែងជាមួយសត្វពស់លើក្បាល។ នាងថាមិនខ្លាចសត្វពស់ទាំងនោះទេ ប៉ុន្តែនាងពិតជាមានអារម្មណ៍ពិបាកក្នុងខ្លួន នៅពេលដែលពស់ទាំងនោះរើចុះរើឡើង ហើយបណ្ដាលអោយនាងរម៉ាស់ និងរាងរអើមៗនៅលើក្បាល។ នាងថានៅក្នុងរឿនផលិតករអោយសម្ដែងជាមួយសត្វដោយក្រៅពីត្រូវទូលសក់ពស់រហូតដល់ជាង២គីឡូ ក៏ត្រូវសម្ដែងជាមួយសត្វពោះធំៗផងដែរ។ នាងថាផលិតករយល់ថានាងក្លាហានមិនខ្លាចទើបនាង ទើបបានជាប់ ហើយនាងក៏សប្បាយចិត្តណាស់ដែរដែលបានសម្ដែងជាតួអង្គធំមួយនេះ។
យោងតាមផលិតករខ្សែរឿង«ពស់កេងកង»ត្រូវបានផលិតជាវីដេអូភាគមានជាង៣០ភាគ ដោយត្រូវចេញថតទន្ទឹមគ្នានឹងរឿង«សុផាត និងម៉ានយ៉ាន» ដែលត្រូវចេញថតដូចគ្នាផងដែរនៅក្នុងដើមខែមករានេះ។ រឿងទាំងពីរនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN នៅពេលខាងមុខ ដោយមានការប្រកាសថាបានប្រើដើមទុនយ៉ាងខ្ពស់ ជាពិសេសគឺរឿង«ពស់កេងកង» ដើម្បីអោយរឿងមួយនេះទទួលបានការចាប់អារម្មណ៍។ ក្នុងរឿង«ពស់កេងកង»ត្រូវគេឃើញប្រមូលផ្ដុំដោយតារាល្បីៗច្រើនរូប ដូចជាលោកទេព រិន្ទដារ៉ូ លោកជា សំណាង និងកញ្ញាដួង ម៉ានិច ទើបឱកាសបានសម្ដែងជាតួកូនពស់កេងកងរបស់កុមារីជូលី នឹងធ្វើអោយមហាជនចាប់អារម្មណ៍ ជាពិសេសគឺភាពក្លាហានរបស់នាង។ យ៉ាងណាមិញ អ្នកណាមិញខ្សែរឿងភាគ«សុផាត និងម៉ានយ៉ាន»ដែលបានប្រកាសថតស្របគ្នានៅព្រឹកថ្ងៃទី៤ មករានោះ ក៏ត្រូវប្រកាសទូរទស្សន៍PNN ចំណាយទុនធំដែរ ដើម្បីអោយរឿងខ្មែរពីអតីតកាលទាំងពីរមានសាច់រឿងល្អ ហើយមានគុណភាពក្នុងពេលដាក់បញ្ចាំង។
ខាងក្រោមនេះជាភាពទាក់ទាញរបស់កុមារីជូលី ដែលបានតំណែងជាតួអង្គកូនពស់កេងកង របស់ទូរទស្សន៍PNN ក្រោមការចេញថតរបស់ផលិតកម្មភូមិពេជ្រ៖
https://www.youtube.com/watch?v=jCLdXx1-35s
មតិយោបល់