ភ្នំពេញ៖ តារាចម្រៀង តន់ ច័ន្ទសីម៉ា អតីតបេក្ខនាទី The Voice Cambodian រដូវកាលទី២ បានចេញបទនិពន្ធថ្មី ត្រៀមវាយលុកទីផ្សារសិ្បៈ ខណៈដែលគ្មានទ្រនំជ្រកដើម្បីបង្ហើរសំនៀង ហើយបទនេះទៀតសោតនឹងផលិតដោយប្រើឧបករណ៍ប្លែកពីគេ ។
បទនិពន្ធថ្មីរបស់តន់ ច័ន្ទសីម៉ា ក្រោមចំណងជើងថា «Bigo Live ជួបស្នេហ៍» ដែលបានចេញជា Trailer កាលពីពីរសប្តាហ៍មុន ដោយបទនេះគ្រោងនឹងថតជា MV ឆាប់ៗ ដោយត្រឹមតែប្រើប្រាស់ស្មាតហ្វូន ដើម្បីផលិតតែប៉ុណ្ណោះ ។
លោក ហ៊ឹម ចាន់ដារារិទ្ធ អ្នកដឹកនាំសម្តែងវ័យក្មេង បានប្រាប់ Post News ឲ្យដឹងថា លោកនឹងត្រូវដឹកនាំការផលិត MV បទចម្រៀង របស់ តន់ ច័ន្ទសីម៉ា ដោយប្រើប្រាស់ស្មាតហ្វូន ក្នុងការថតតែប៉ុណ្ណោះ ។ លោកថា សម្រាប់ស្មាតហ្វូន ដែលត្រូវយកមកផលិតជា MV នេះគឺប្រភេទស្មាតហ្វូន HUAWEI P9 ដែលលោកចង់ធ្វើឲ្យប្លែកពី MV ផ្សេងៗ ដែលគេប្រើប្រាស់ឧបករណ៍ ទំនើបៗ ដើម្បីផលិត។
បញ្ជាក់ផងដែរថា សម្រាប់លោក ហ៊ឹម ចាន់ដារារិទ្ធ បច្ចុប្បន្នកំពុងជ្រកក្រោមទ្រនំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ១១ ជាមួយលោក ហ្វៃ សំអាង ៕
ស្តាប់បទចម្រៀង «Bigo Live ជួបស្នេហ៍» ដូចខាងសក្រោម៖
https://www.youtube.com/watch?v=6WxUjKfawQs
មតិយោបល់