ព័ត៌មានជាតិ

ខណ្ឌសែនសុខ នៅថ្ងៃទី១២ ខែមករា ដាច់ទឹកពេលយប់

ភ្នំពេញៈ យោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា នឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៤ ទៀបភ្លឺព្រឹក ដើម្បីកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ២៥០មម នៅលើផ្លូវ២០១១ ចាប់ពីផ្លូវរថភ្លើង ដល់ផ្លូវ៧២P (បុរីពិភពថ្មីបឹងឈូក) ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អាស្រ័យដូចហេតុនេះ សូមបងប្អូន ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើមេត្តា ជ្រាបជាព័ត៌មាននិងត្រៀមបម្រុងទឹក សម្រាប់តម្រូវការប្រើប្រាស់ក្នុងពេលដែលក្រុមការងារចុះអនុវត្តការងារ កាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មី៕

មតិយោបល់