ព័ត៌មានសិល្បៈ និងកម្សាន្ត

តូនីចា សម្ភោធរឿង xXX : Return of Xander Cage ជាមួយតារាហូលីវូត ក្នុងប្រទេសថៃ

តារាសម្ដែងក្បាច់ប្រដាល់ថៃ លោក តូនីចា ឬ ថាច់ឆាកន យីរ៉ាំ បានចូលរួមពិធីសម្ភោធរឿងលំដាប់ពិភពលោក ដែលចូលរួមសម្ដែងពីសំណាក់ តារាហូលីវូត ដូចជា លោក វីន ឌីសែល និង ដននី យេន នៅក្នុងរឿង xXX : Return of Xander Cage ដែលមានការគ្រោងបញ្ចាំង នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ​ ២០១៧ ខាងមុខនេះ នៅក្នុងប្រទេសថៃ ។

លោក តូនីចា ឬ តារាឯកកែងឆេះជង្គង់ហោះបាននិយាយថា ” គេចង់កសាងរឿងនេះឲ្យក្លាយជាប្រវត្តិសាស្រ្ដ នៅក្នុងវិស័យភាពយន្ដ គេបានសួរខ្ញុំថា មានរបស់ពិសេសអ្វីសម្រាប់ទស្សនិកជនឬទេ? ហើយក៏ឆ្លើយថាមាន ប្រដាប់ថៃ នឹងមានមោតនភាព ហើយខាងក្រុមការងារ បានផ្ដោតទៅលើសិល្បៈនៃការតស៊ូរបស់ថៃ យ៉ាងពេញទំហឹង ខាងផ្នែកហូលីវូតក្ដីមានការចាប់អារម្មណ៍ខ្លាំង ចំពោះភាពយន្ដអាស៊ី កាន់តែខ្លាំងឡើង ដែលអាចនិយាយបានថា ជានិមិត្តគោលដៅល្អមួយ ដែលធ្វើឲ្យពិភពលោកបានដឹងថា ជនជាតិថៃមានថ្វីដៃមិនចាញ់ជនជាតិដ៏ទៃ ទូទាំងពិភពលោក ” ។

សូមជម្រាបបន្ថែម ការឡើងស្ទួយវិស័យខ្សែភាពយន្ដថៃ ទៅកាន់ទីផ្សារបរទេស ខាងភាគគីថៃ បានបញ្ជូនតួសម្ដែងថៃ ជាច្រើនរូប ទៅចូលរួមការងារ ដោយមានជាការសហការជាមួយ ក្រុមហ៊ុនហូលីវូតជាច្រើន ហើយក្នុងនោះដែលលោក តូនីចា បានបន្ដលើកឡើង ពីការបោះជំហ៊ាន ខ្សែភាពយន្ដថៃថា ” ពិតជាមោតនភាពបាទ ខ្ញុំថាវាជារឿងដែល យើងធ្វើរឿងកុនថៃ ឲ្យលំដាប់បំផុតនេះ ជាលំដាប់ទី ១ហើយ តែដល់ពេលដែលយើងមើលទៅទូរទស្សន៍ថ្មីៗ ខ្ញុំគិតថាវាត្រូវការវិវឌ្ឍន៍បន្ដទៅមុខទៀតបាទ ប្រសិនបើយើងមិនវិវឌ្ឍន៍ទេ យើងគ្មានអ្វីរីកចំរើនឡើយ ” ៕

ប្រភព៖ matichon

មតិយោបល់