ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិភពលោកភ្ញាក់ផ្អើល សេះមានសម្បុរមាសកម្ររកបានឃើញ

នេះជារឿងដែលកំពុងមានការភ្ញាក់ផ្អើលពាសពេលបណ្ដាញសង្គមអនឡាញន៍ សត្វសេះដែលកម្រមាននៅលើពិភពផែនដីយើង សេះមួយក្បាលនេះមានរោមជាប់ស្បែកទន់ មិនសូវក្រាស់ មានសម្បុរភ្លេកៗរំលេចចេញជាពណ៌មាស មើលទៅជាសត្វដ៏មានតម្លៃបំផុត ។

ធម្មជាតិរមែងតែងតែមានវត្ថុប្លែកជាច្រើនដែលយើងមិនបានដឹង និង ពេលខ្លះមិនអាចយល់ពីវាច្បាស់ មានភាពអស្ចារ្យជាច្រើនដែលមនុស្សមិនអាចបង្កើតដូចធម្មជាតិបាន ហើយអ្វីដែលយើងមានជួបប្រទះរាល់ថ្ងៃ នោះយើងអាចគិតថា វាជារបស់ចុងក្រោយបំផុតហើយ គ្មានវត្ថុណាដែលប្លែកជាងនេះទៅទៀតទេ ។

ក៏ប៉ុន្ដែរឿងដែលចម្លែកបំផុត ដែលធ្វើឲ្យមនុស្សជាច្រើនជំវិញពិភពលោកមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ​ ២០១៧ មានគេហទំព័រ Bored Panda បានបង្ហោះរូបភាពរបស់សត្វសេះមួយក្បាល ដែលមានរូបឆោមស្រស់ សម្បុរមាស ហើយគេបានដាក់ឈ្មោះវាថា Akhal-Teke ដែលសត្វសេះមួយក្បាលនេះមានមនុស្សជាច្រើនលាននាក់បានចូលទៅបញ្ចេញមតិ ប្រាថ្នាចង់ជួប ចង់ឃើញផ្ទាល់ ព្រោះសត្វសេះមួយក្បាលនេះ ជាសេះដែលស្អាតដាច់គេនៅលើពិភពលោក​៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖

ប្រភព៖ kapook

មតិយោបល់