បន្ទាយមានេជ័យៈ យោងតាមរបាយការណ៍របស់មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា បុរសម្នាក់ បានរងរបួសដាច់ជើងម្ខាង ក្រោយពីដើរជាន់មីន បណ្ដាលឲ្យផ្ទុះ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទំនុបក5 ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ កូប ម៉ាត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិឥស្លាមរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ជនរងគ្រោះបានដើរចូលព្រៃ ដើម្បីទាក់លលក ហើយក៏ជាន់ន ដែលគេកប់ចោលយូរឆ្នាំបណ្ដាលផ្ទុះដាច់ជើងខាងឆ្វេង។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូលទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដើម្បីធ្វើការសង្គ្រោះបន្ទាន់៕
មតិយោបល់