ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែងវ៉ាន់ លីលី ទម្លាយរឿងផលិតករជាន់ឈ្លី និងមាក់ងាយ

ក្នុងពិធីខួបកំណើតកាលពីយប់ថ្ងៃទី៧ មករា នៅភោជនីដ្ឋាន «លីវីកាហ្វេ» ស្ថិតនៅបឹងកេងកង តារាសម្ដែងដែលត្រូវគេស្គាល់ថា ជាប់លេខខាងសម្ដែងឆ្នាស់ឆ្នើម កញ្ញា វ៉ាន់ លីលី បានទម្លាយគួរអោយភ្ញាក់ផ្អើលថា តារាសិល្បៈភាគច្រើនសុទ្ធតែត្រូវផលិតករជាន់ឈ្លី និងមាក់ងាយ ដោយរូបនាងគឺជាជនរងគ្រោះស្រាប់។ បន្ថែមពីលើការទម្លាយ នាងក៏បានប្រកាសថានឹងឈប់ សម្ដែងផងដែរ បន្ទាប់ពីទើបសន្សំលុយកាក់ និងសន្សំជំនាញដើម្បី បើកផលិតកម្មកុនមួយផ្ទាល់ខ្លួន។

វ៉ាន់ លីលី និយាយថារយៈពេល២ឆ្នាំ ដែលនាងប្រឡូកក្នុងការងារសម្ដែង នាងជួបផលិតករគ្រប់ម៉ាក ជាពិសេសគឺផលិតករ ដែលហៅនាងថតក្នុងតម្លៃទាបៗ ហើយថែមទាំងគេចមិនបើកលុយកាក់អោយនាង ក្រោយពេលពេលថតចប់នោះទៀត។ នាងថាផលិតករដែលនាងបានជួប មានមួយចំនួនមិនព្រមដំឡើងថ្លៃ អោយនាងសមរម្យនឹងការប្រឹងប្រែងនោះទេ ដោយក្នុងពេលប្រឡូកសិល្បៈដំបូងៗ ធ្លាប់អោយប៉ុណ្ណា គឺនៅតែអោយតម្លៃដដែល ដោយស្នើអោយយកតម្លៃយោគយល់។ នាងថាតម្លៃមិនខ្ពស់មិនចោទបញ្ហាសម្រាប់ តួសម្ដែងមិនទាន់ល្បីឈ្មោះនោះទេ ប៉ុន្តែអ្វីដែលនាងពិបាកទ្រាំ គឺក្រោយថតហើយផលិតករ មិនបើកលុយអោយ និងថែមទំាំងជេរប្រទិញអោយនាង ដោយថានាងភ្លេចកំណើតដើម ដោយគ្រាន់តែយឺតយ៉ាវលុយកាក់មិនបាន។ នាងថាតារាល្បីៗផលិតករខ្លាចចិត្ត ហើយយកចិត្តទុកដាក់មិនហ៊ានធ្វើអោយ តារាទំាងនោះថ្នក់ចិត្តនោះទេ ប៉ុន្តែសម្រាប់តារាមិនមានកេរ្តិ៍ឈ្មោះបោះសំឡេង គឺក្រៅពីអោយតម្លៃថោក ក៏ច្រើនប្រើសម្ដីមិនសូវពីរោះពិសារ និងធ្វើទុក្ខបុកម្នេញនៅពេលស្នើសុំបើកលុយនោះផងដែរ។ នាងថាគឺជាឈឺចាប់ដើមថតមិនបានតម្លៃខ្លួន ស្មើនឹងថ្លៃខោអាវហើយ ថែមទាំងបើកលុយពីញើសឈាមរបស់ខ្លួនមិនបាន និងត្រូវផលិតករស្ដីថាអោយ ដោយគ្រាន់តែសួររឿងលុយកាក់នៅពេលគេចវេស។ យ៉ាងណាមិញ នាងក៏បានសរសើរដល់ក្រុមផលិតករ ដែលផ្ដល់តម្លៃអោយតួ ដោយមិនបានប្រកាន់រឿងតារានោះល្បី ឬមិនល្បី និងមិនមាក់ងាយតារា តាមរយៈការផ្ដល់តម្លៃសម្ដែងមិនសមរម្យ និងផ្ដល់សម្ពាធតានតឹងនៅពេលបើកលុយ។ នាងថាតារាច្រើននាក់ អោយតែតារាថ្មីៗមិនមានអ្នកមិនរងគ្រោះដូចអ្វីដែលនាងលើកឡើងនោះឡើយ ទើបនាងប្រកាសថាតារាថ្មីដែលចង់ជោគជ័យ ក្នុងវិស័យសម្ដែង គឺទាល់តែមានស្ថានភាពរស់នៅល្អប្រសើរចាំចូលសិល្បៈ។

ខាងក្រោមនេះជាបទសម្ភាសន៍របស់កញ្ញា វ៉ាន់ លីលី ដែលបានលើកឡើងពីជំហរលាឈប់សិល្បៈ ដើម្បីគេចចេញពីការប្រឈមរឿងជាន់ឈ្លី និងមាក់ងាយដល់កិត្តិយសរបស់នាង ដែលនាងបានលើកឡើងក្នុងពិធីខួបកំណើត៖

https://www.youtube.com/watch?v=0X0gBSZlC9c

មតិយោបល់