ពោធិ៍សាត់ៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករាឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យសុគតព្រះសង្ឃ ១ អង្គ និងរងរបួស
ព្រះសង្ឃ ១ អង្គ អ្នកបើកបរម៉ូតូម្នាក់ និងខាងគោយន្ត ២ នាក់។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៦ និង ២៨ នាទីល្ងាច នៅលើផ្លូវក្រាលក្រួសក្រហម ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមសមត្ថកិច្ចបានបញ្ជាក់ថា គោយន្តដឹកបង្គោលរបងបើកបរ ក្នុងទិសដៅពីលិចទៅកើត បានបែកកង់ឈប់ នៅលើផ្លូវលំ បន្ទាប់មកមានម៉ូតូ១គ្រឿង បើកបរពីលិចទៅកើត ស្របទិសគ្នា លុះទៅដល់ចំណុចកើតហេតុខាងលើ បានបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យរងរបួសមនុស្ស ៤នាក់ និងសុគតព្រះសង្ឃ ០១ អង្គ ។
អ្នកបើកបរម៉ូតូឈ្មោះ ហៃ ហ៊ុន អាយុ ៣៣ ឆ្នាំ ភេទប្រុស ជនជាតិខ្មែ នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅពាក់ផ្លាកលេខ ពោធិ៍សាត់ 1 C 7334 រងរបួធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ និងអ្នករួមដំណើរពីក្រោយ គឺជាព្រះសង្ឃ២អង្គ ទី១- ព្រះនាម គា ភក្តី ព្រះជន្ម ១៧ ព្រះវស្សា គង់នៅវត្តកោះកណ្តាល ស្ថិតនៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ( សុគត ) និងទី២- ព្រះនាម ឈឿន ហើម ព្រះជន្ម ១៥ ព្រះវស្សា គង់នៅវត្តកោះអណ្តែត ភូមិទួលអណ្តែត ( រងរបួសស្រាល ) ចំណែកភាគីខាងគោយន្ត ទី១- ឈ្មោះ កែ ណាម អាយុ ៤៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ម្ចាស់គោយន្ត (ត្រូវជាឪពុក )រងរបួសស្រាល និងទី២- ឈ្មោះ គុន ណាក់ អាយុ ២៨ឆ្នាំភេទប្រុស ជនជាតិខ្មែរ (ត្រូវជាកូន )
រងរបួសស្រាល អ្នកទាំងពីររស់នៅភូមិត្រពាំងព្រីង ឃុំស្វាយជប់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប៉ូលិសបាននិយាយថា កើតហេតុគឺដោយសារដីហុយមើលមិនឃើញ ហើយមកទល់ពេលនេះ
វត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំការដោះស្រាយទៅតាមនិតិវិធីផ្លូវច្បាប់៕





មតិយោបល់