គ្រូទាយល្បីឈ្មោះម្នាក់នៅអង់គ្លេស បានទស្សទាយថាក្លឹប Liverpool នៅឆ្នាំនេះនឹងបានឡើកពានលីគកំពូលអង់គ្លេស English Premier League ។
ក្រោយពីខកខានលើកពានអស់រយៈពេលជាយូរមកហើយនោះ ក្រុម Liverpool បច្ចុប្បន្ននេះកំពុងតែឈរនៅចំណាត់ថ្នាក់លេខ២ ដោយចាញ់ពិន្ទុក្រុមលេខ១ Chelsea ៥ពិន្ទុប៉ុណ្ណោះ។ មួយវិញទៀត ក្រោមការដឹកនាំរបស់លោក Jurgen Klopp ក្រុមហង្សក្រហមមួយនេះ ហាក់មានទំនុកចិត្តនិងទម្រង់លេងល្អ គួរឱ្យកត់សម្គាល់ មិនដូចរដូវកាលមុនៗនោះទេ ខណៈដែលកីឡាករផ្ទាល់ក៏មានឆន្ទៈចង់លើកពានផងដែរ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រក្លឹបខាងលើសប្បាយចិត្តទៀតនោះ គឺមានគ្រូទាយម្នាក់បានទាយថាក្រុម Liverpool នេះហើយជាម្ចាស់ជើងឯកលីគរបស់អង់គ្លេស ព្រោះមានមនុស្សអស្ចារ្យម្នាក់នៅដឹកនាំ។ ដែលដំណឹងនេះកាន់តែល្បីខ្លាំង ព្រោះក្រុមមួយនខានលើកពានអស់រយៈពេលជាយូរណាស់មកហើយ។ មួយវិញទៀតអ្នកគាំទ្រផ្ទាល់ក៏ចង់ឃើញគ្រានោះផងដែរ៕

មតិយោបល់