ព័ត៌មានសិល្បៈ និងកម្សាន្ត

អនិច្ចាឪពុកម្តាយតារាសម្ដែង Yes or No ឆេះស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងរន្ធត់

ថៃ: ដំណឹងនេះចាត់ទុកជាភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់ការលាចាកលោករបស់ឪពុកម្តាយ តារាសម្ដែង “ទិណា សុភនាដ” តារាសម្ដែងភាពយន្តរឿង Yes or No បានឆេះស្លាប់ក្នុងភ្នក់ភ្លើងកាលពី​វេលាម៉ោង០២និង៣០ នាទីព្រឹកនៅថ្ងៃទី២៦ ខែកញ្ញា ២០១៦ថ្មីៗនេះ ។ យោងតាមព័ត៌មានថៃរ៉ាត នៅថ្ងៃទី ២៦ ខែកញ្ញា ២០១៦។

ជុំវិញហេតុការណ៍នេះ គឺបណ្ដាលមកពីភ្លើងឆេះរាលដាលពីហាង តៅហ៊ូខ្មៅមានទីតាំងស្ថិតនៅផ្លូវ 50 ម្ដុំផ្លូវ រ៉ាដនអ៊ុធីត ក្រុង ពុទ្ធារ៉ាម ភ្លើងបានបន្តឆេះអគារចំនួន ០៦ ខ្នង ដែលមានវ័យចំណាស់ជាង ៥០ឆ្នាំទៅហើយ។ គួរឲ្យអនិច្ចា លោកឪពុកឈ្មោះ សុមឆៃ ជិតលីលា អាយុ ៦៦ ឆ្នាំ និងម្តាយ ឈ្មោះ ពីវ វណ្ណ ជិតលីលា អាយុ ៦៥ ឆ្នាំបានទទួលមរណភាពយ៉ាងអាណោចអាធ័ម នៅក្នុងភ្នក់ភ្លើង ។

សូ​ម​ប​ញ្ចាក់​ផ​ង​ដែ​ល​​ថា​ ឪ​ពុ​ក​ម្តា​យ​ ​តា​រា​ស​ម្ដែ​ង​ ​”​ទិ​ណា​ ​សុ​ភ​នា​ដ​”​ ​ស្នា​ក់​នៅ​ជា​ន់​ទី​០​២​ហើ​យ​អ​ស់រ​​យ:ពេ​ល​ជា​ង​ពី​រ​ម៉ោ​ង​ទើ​ប​អា​ច​ព​ន្ល​ត់​​ភ្លើ​ង​នេះបា​​ន​។​
​សូ​​មប្រិ​យ​មិ​ត្ត​ជួ​យ​លើ​ក​​ទឹ​ក​ចិត្ត​​និ​ងផ្ដ​ល់​សេ​ច​ក្ដី​ស្រ​ឡា​ញ់​ ​ភា​ព​ក​​ក់ក្ដៅ​ជូន​​​ក្រុ​​​ម​​​គ្រួ​សា​រ​នេះ​​ជាថ្មី​ម្ត​​ង​ទៀ​ត​ ​(​R​I​P​)​៕​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

thaistars

thaistar1

មតិយោបល់