ព័ត៌មានសិល្បៈ និងកម្សាន្ត

ណា​ណា បង្ហោះ​រូបភាព​អត់​ពាក់​អាវ​ក្នុង​លើ​ហ្វេ​សប៊ុក​ សិចស៊ីបន្តិចទៅ ២០១៣-២០១៤

​ណា​ណា តារា​សម្តែង​ដ៏​ស្រស់​សោភា សាច់​សខ្ចី​ដូច​ត្រកួន​ឈ្លក់ទឹក​ខែវស្សា ដែល​មាន​ឈ្មោះ​ពិត​ថា ជួប ស្រី​ពៅ មុន​នេះ​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ឲ្យដឹងថា នាង​ដេក​យំ ៣ ថ្ងៃ ៣​យប់ ដោយសារតែ ក្រុមគ្រួសារ របស់​ប្រុស​ស្នេហ៍ បណ្តូលចិត្ត​នាង មិន​ពេញចិត្ត​លើ​រូប​នាង និង​ចង់​បំបែកបំបាក់ ស្នេហា​របស់​ពួកនាង ដោយសារតែ នាង​ជា​អ្នកសិល្បៈ ហើយ​គេ​មិន​ពេញចិត្ត មិន​ចង់បាន​នាង​ធ្វើ​ជា សមាជិក​ក្នុង​គ្រួសារ​គេ​ទេ​។ ការបង្ហាញ​ទុក្ខសោក​យំ ៣​ថ្ងៃ ៣​យប់​នេះ​ដែរ ត្រូវ​បាន​នាង​ស្តែង​ឲ្យឃើញ​តាមរយៈ​ការ​បង្ហោះ​ពាក្យពេចន៍ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​កាលពីពេល​កន្លង​ទៅនេះ​។​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Nana5_zpsa9611986.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Nana3_zpseb7550a9.jpg
​ថ្មីៗ​នេះដែរ អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​ទៅលើ ស្រី​ស្រស់ ណា​ណា ដែល​មាន​ស្នេហា​ល្អូកល្អើន​នោះ បាន​បង្ហោះ​រូបភាព ពាក់អាវ​រាត្រី​ដៃ​តូច ដោយ​គ្មាន​ពាក់អាវ​ក្នុង ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​នាង​ភ្ញាក់ផ្អើល នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ស្រី​ស្រស់​រូបនេះ​បាន Comments តប​នឹង​មិត្តភក្តិ ក៏ដូចជា​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​លើ​បណ្តាញ​អន​ឡាញ​មួយ​នេះ​ថា “​ឆ្នាំ ២០១៣ -២០១៤ ហើយ​សិច​ស៊ី​បន្តិច​ទៅ​”​។ ការឆ្លើយតប​បែប​នេះ ខណៈ​ដែល​មិត្តភក្តិ​របស់​នាង និង អ្នកគាំទ្រ​បាន Comments ថា Cute និង អ្នកខ្លះ​ថា សិច​ស៊ី​ម្លេះ ។​មុន​នេះ​បន្តិច​ដែរ នាង​ក៏​បាន Wall Post លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​របស់​នាង ថា “​នាង​មិន​ខ្វល់​ពី​នរណា​និយាយ​អ្វី​អំពី​នាង​នោះទេ​”​។​ក្នុងន័យ​នេះ​ដែរ​ហាក់​ស​បញ្ជាក់ថា “​នរណាថា​ម៉េច​ថា ទៅ​សំខាន់ឲ្យ​តែ​ស្នេហា​របស់​នាង​ល្អូកល្អើ​ន និង​មាន​សុភមង្គល​បាន​ទៅហើយ​”​។​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Nana2_zpsb878027c.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Nana7_zpsdc3d69b8.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Nana4_zps7c48b25a.jpg
​ដោយឡែក​សម្រាប់​រូបភាព​ដែល​នាង​បាន​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ពាក់អាវ​រាត្រីដៃ​តូចគ្មា​ន​អាវក្នុង បង្ហាញ​ដើមទ្រូង​នេះ ក្រោយមក​នាង​ក៏​ត្រូវបាន លុប​ចេញ​ពី Profile របស់​នាង ដោយ​ខ្លាច​មានរឿង​រកាំរកូស​ដល់​ខ្លួន ជាពិសេស នឹង​លេច​ព័ត៌មាន​ដូច​អ្វី​ដែល​កំពុង​និយាយ​នេះ​៕
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Nana6_zpsd900a131.jpg
Nana

​ប្រភពរូបភាព​៖​ហ្វេសប៊ុក​

មតិយោបល់