អង់គ្លេសៈ ម្តាយមានទុក្ខសោកម្នាក់បានចំណាយពេល ១៥ថ្ងៃដើម្បីនៅមើលថែកូនប្រុសម្នាក់ដែលបានស្លាប់នៅក្នុងផ្ទៃដោយនាងបានប្តូរខោទឹកនោម បីបំពេរ និង និយាយលេងជាមួយសាកសពកូនប្រុសនោះ មុនពេលនិយាយពាក្យថា “លា” ឬ “Goodbye” ។
ម្តាយមានកូនបីនាក់ នាង Lynsey Bell អាយុ ៣២ឆ្នាំ រស់នៅក្នុងទីក្រុង Newcastle ប្រទេសអង់គ្លេសបានសន្លប់ ២ថ្ងៃនៅពេលបង្កើតកូនប្រុសទី៤ដែលនាងបានដាក់ឈ្មោះឲ្យថា “Rory” ។
នៅពេលដែលនាងដឹងខ្លួនឡើងវិញភ្លាម នាងបានសួរសួររកកូនទើបកើតរបស់នាង ប៉ុន្តែគ្រូពេទ្យបាននិយាយថាក្មេងប្រុសនោះបានស្លាប់នៅក្នុងផ្ទៃបាត់ទៅហើយ ។
នាង និងប្តីរបស់នាង លោក Mark អាយុ ៣២ឆ្នាំ ព្រមទាំងកូនបីនាក់ឈ្មោះ Daisy, ten និង Max មានទុក្ខយ៉ាងគ្រាមក្រំព្រោះតែការស្រឡាញ់ Rory យ៉ាងខ្លាំង។ ពួកគេនាំគ្នាមើលថែរក្សាសពរបស់ Rory ដែលត្រូវបានគ្រូពេទ្យរក្សាទុក្ខនៅក្នុងបន្ទប់ត្រជាក់មួយ។
សូមជម្រាបថា Rory ពេលនៅក្នុងផ្ទៃម្តាយ មានសុខភាពល្អ ព្រោះ Lynsey បានទៅពិនិត្យសុខភាពតាមការណែនាំរបស់គ្រូពេទ្យ៕
មតិយោបល់