ព័ត៌មានកីឡា

Dele Alli ​បដិសេធ​មិន​ទៅ​ចិន​ទេ ​តែ​អាច​ Real Madrid ​ឬ Barcelona

ខ្សែ​បម្រើ​ប្រយុទ្ធ Dele Alli ​បាន​ច្រាន​ចោល​សំណើរ​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​ចិន ​ប៉ុន្តែ​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ​លីគ​អេស្ប៉ាញ ដោយ​អាច​ជា Real Madrid ​ឬ Barcelona ។

ក្លឹប​នៅ​លីគ​កំពូល​ចិន​បាន​ឱ្យ Alli ​ដល់​ទៅ​ ៨០០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ​ប្រសិន​បើ​រូបគេ​ព្រម​ទៅ​លេង​នៅ​ទី​នោះ​មែន។ យ៉ាងណាមិញ ​កីឡាករ​របស់ Spurs ​រូប​នេះ​បាន​ច្រាល​ចោល​សំណើរ​នោះ​ទៅ​ហើយ ​ដោយ​បញ្ជាក់​ថា​ខ្លួន​ចង់​លេង​នៅ​តំបន់​អឺរ៉ុប​បន្ដ​ទៀត ​គ្មាន​ចិត្ត​ចង់​ទៅ​លេង​នៅ​ចិន​នោះ​ទេ។

បន្ថែម​ពី​លើ​ការ​ច្រាន​ចោល​នោះ​ទៀត​សោត ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ ​បង្ហើប​ថា​ពិត​ជា​អាច​នឹង​ចេញ​ពី Spurs ​មែន ​នៅ​ពេល​ខាង​មុខ។ ដោយ​ក្លឹប​ដែល​នៅ​ក្នុង​ចិត្ត​របស់​គេ​នោះ គឺ​អាច​ជា Real Madrid ​ឬ Barcelona ​ដែល​លេង​នៅ​លីគ​របស់​អេស្ប៉ាញ។ ទាក់ទង​និង​រឿង​នេះ​ដែរ ​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​ទាំង​ពីរ ​ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា​ពួកគេ​មាន​ចំណាប់​អារម្មណ៍​លើ Alli ​ដែរ ​ដោយ​អាច​នឹង​ដាក់​តម្លៃ​ខ្លួន​នៅ​ពេល​ឆាប់​ៗ​នេះ។

កីឡាករ​ដែល​បណ្ដុះ​ចេញ​ពី​ថ្នាល​របស់ City Colts ​ខាង​លើ​នេះ​ចូល​លេង​ឱ្យ Spurs ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​ពោល​គឺ​លេច​ធ្លោ​សមត្ថភាព​នៅ​តាំង​ពី​ដើម​រដូវ​កាល​នេះ​តែ​ម្ដង។ កីឡាករ​ដែល​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ទាំង​វ័យ​ក្មេង​រូប​នេះ លេង​ឱ្យ​ Spurs ​បាន​៥២​ប្រកួត​ហើយ ដោយ​រក​បាន​២០​គ្រាប់​ដែរ៕

មតិយោបល់